ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនតំណាងប្រទេសចំនួនជាង៨០ថ្លែងសុន្ទរកថារួមស្តីពីការជំរុញសិទ្ធិស្រ្តីតាមរយៈបញ្ញាសិប្បនិម្មិត ក្នុងសន្និសីទក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ
2024-07-02 11:54:46cri
Share with:


 

 នៅថ្ងៃទី១ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោកឯកអគ្គរដ្ឋទូត Chen Xu តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅទីចាត់ការអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ និងអង្គការអន្តរជាតិផ្សេងទៀតក្នុងប្រទេសស្វីសបានតាងនាមនៃប្រទេសចំនួនជាង ៨០ ថ្លែងសុន្ទរកថារួមក្នុងកិច្ចប្រជុំលើកទី ៥៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្តីពីការជំរុញសិទ្ធិស្ត្រីតាមរយៈបញ្ញាសិប្បនិមិ្មត។

សុន្ទរកថារួមបានចង្អុលបង្ហាញថា ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មតសកលមានសក្តានុពលដ៏អស្ចារ្យក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវឌ្ឍនភាពនៃអរិយធម៌របស់មនុស្សជាតិ។ ស្ត្រីគឺជាអ្នកបង្កើតអរិយធម៌ខាងសម្ភារៈ និងខាងវិញ្ញាណ និងជាកម្លាំងដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពនៃសង្គម។

ឆ្នាំ២០២៥គឺជាខួបលើកទី៣០ នៃការអនុម័តលើសេចក្តីប្រកាសទីក្រុងប៉េកាំង និងផែនការសកម្មភាព យើងគួរតែឆ្លៀតឱកាសនេះដើម្បីជំរុញសមភាពយេនឌ័រ ដើម្បីជំរុញធ្វើឱ្យស្ត្រីក្លាយជាអ្នកចូលរួមដ៏សំខាន់ អ្នករួមចំណែកដ៏មានឥទ្ធិពល និងអ្នកទទួលផលប្រយោជន៍ពិតប្រាកដពីការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី។

អ្នកបកប្រែ:马小青
ប្លុកពិសេស