ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំពិសេសលើកទី៣ ស្តីពីបញ្ហាអាហ្វហ្កានីស្ថានបើកធ្វើនៅទីក្រុងដូហា ប្រទេសកាតា
2024-07-01 14:44:20cri
Share with:

    ថ្ងៃទី ៣០ ខែមិថុនា តាមម៉ោងក្នុងតំបន់  កិច្ចប្រជុំពិសេសលើកទី ៣ ស្តីពីបញ្ហាអាហ្វហ្គានីស្ថាន បានបើកធ្វើនៅទីក្រុងដូហា ប្រទេសកាតា។ កិច្ចប្រជុំដែលមានរយៈពេលពីរថ្ងៃ នឹងធ្វើការពិភាក្សាអំពីបញ្ហាមួយចំនួនដូចជាហិរញ្ញវត្ថុ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាដើម។លោកស្រីRosemary DiCarlo អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការនយោបាយបានធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំនេះ។

    កិច្ចប្រជុំនេះគឺជាកិច្ចប្រជុំបិទទ្វារ លោក Mujahid អ្នកនាំពាក្យរដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្កានីស្ថានបានថ្លែងសុទ្ទរកថាក្នុងនាមជាប្រធានគណៈប្រតិភូអាហ្វហ្កានីស្ថានថា កិច្ចប្រជុំនៅទីក្រុងដូហាលើកនេះ  អាចរៀបចំ "កិច្ចសន្ទនាមានលក្ខណៈស្ថាបនា" អំពីការដាក់ទណ្ឌកម្មដែលសំដៅចំពោះមន្ត្រីរដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្កានីស្ថាន និងគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ។ លោកស្រីRosemary DiCarlo បានថ្លែងថា កិច្ចប្រជុំពិសេសលើកទី៣ ស្តីពីបញ្ហាអាហ្វហ្កានីស្ថាន បានចាប់ផ្តើមយ៉ាងរលូន។ យើងទន្ទឹងរង់ចាំភាគីទាំងពីរធ្វើការទាក់ទងជាគោលការណ៍ ដើម្បីជួយប្រជាជនអាហ្វហ្កានីស្ថានឱ្យទទួលបានវឌ្ឍនភាពក្នុងច្រើនវិស័យ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស