ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Lee Ka Chiu John ប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងថ្លែងថា រដ្ឋាភិបាលមជ្ឈិមចិននឹងផ្តល់ខ្លាឃ្មុំផេនដាមួយគូទៀតដល់ហុងកុង
2024-07-01 17:33:18cri
Share with:

ថ្ងៃទី១ ខែកក្កដា  អ្នកនាំពាក្យតំបន់រដ្ឋបាលពិសេសហុងកុងបានប្រកាសថា  រដ្ឋាភិបាលមជ្ឈិមចិនបានយល់ព្រមផ្តល់ខ្លាឃ្មុំផេនដាមួយគូទៀតដល់តំបន់រដ្ឋបាលពិសេសហុងកុង។តំបន់រដ្ឋបាលពិសេសសូមថ្លែងអំណរគុណរដ្ឋាភិបាលមជ្ឈិម ហើយបានចាប់ផ្តើមត្រៀមលក្ខណៈដើម្បីស្វាគមន៍ខ្លាឃ្មុំផេនដាមកកាន់ហុងកុង។

លោក Lee Ka Chiu John ប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងបានថ្លែងថា  សូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះរដ្ឋាភិបាលមជ្ឈិមដែលបានផ្តល់ខ្លាឃ្មុំផេនដាមួយគូទៀតដល់តំបន់រដ្ឋបាលពិសេសហុងកុង ដែលបង្ហាញយ៉ាងពេញលេញពីការយកចិត្តទុកដាក់ និងការគាំទ្រចំពោះតំបន់រដ្ឋបាលពិសេសហុងកុង។ឆ្នាំនេះគឺជាខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន វាមានអត្ថន័យជាពិសេសដែលរដ្ឋាភិបាលមជ្ឈិមផ្តល់ខ្លាឃ្មុំផេនដាឱ្យតំបន់រដ្ឋបាលពិសេសហុងកុង។តំបន់រដ្ឋបាលពិសេសហុងកុងនឹងខិតខំ ត្រៀមលក្ខណៈដើម្បីស្វាគមន៍ខ្លាឃ្មុំផេនដា៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស