ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរចំពោះលោកស្រី Samantha Mostynដែលចូលកាន់តំណែងជាអគ្គទេសាភិបាលថ្មីរបស់អូស្ត្រាលី
2024-07-01 16:02:07cri
Share with:


 

ថ្ងៃទី ១ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតជូនចំពោះលោកស្រីSamantha Mostyn ដើម្បីសម្តែងការអបអរសាទរចំពោះលោកស្រីដែលបានឡើងកាន់តំណែងជាអគ្គទេសាភិបាលថ្មីនៃអូស្ត្រាលី។

លោក Xi Jinping បានលើកឡើងថា ប្រទេសចិន និងអូស្ត្រាលី ជាដៃគូសហប្រតិបត្តិការដ៏សំខាន់រវាងគ្នានិងគ្នា ជាសមាជិកសំខាន់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាកម្លាំងដ៏សំខាន់នៅក្នុងដំណើរការនៃការធ្វើពហុប៉ូលភាវូបនីយកម្មពិភពលោក ។ ទំនាក់ទំនងចិន-អូស្ត្រាលីដែលមានភាពរឹងមាំល្អនិងស្ថិរភាព គឺស្របតាមផលប្រយោជន៍ជាមូលដ្ឋាននិងយូរអង្វែងនៃប្រទេសទាំងពីរ និងប្រជាជនរបស់ប្រទេសទាំងពីរ ហើយក៏មានអំណោយផលដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់និងពិភពលោក។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងចិន-អូស្ត្រាលី ហើយមានឆន្ទៈធ្វើកិច្ចខិតខំប្រឹងប្រែងរួមជាមួយអូស្ត្រាលី ដើម្បីជំរុញការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអូស្ត្រាលីដែលមានភាពកាន់តែចាស់ទុំ ស្ថិរភាព និងប្រកបដោយផ្លែផ្កា ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ- ឈ្នះ និងស្វែងរកចំណុចដូចគ្នានិងរក្សាទុកគំនិតខុសគ្នានៅមួយអន្លើ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។

អ្នកបកប្រែ:马小青
ប្លុកពិសេស