ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនឆ្លើយតបនឹងបញ្ហាស្តីពីកិច្ចសហប្រតិបត្តិការផ្នែកអវកាសរវាងចិននិងសហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិកហាក់ដូចជាភ្លេច “ ច្បាប់Wolf Amendment ”
2024-07-01 17:22:27cri
Share with:

ថ្ងៃទី១ខែកក្កដា លោកស្រីMao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតី ក្នុងសន្និសីទសារព័ត៌មានជាប្រចាំថ្ងៃ មានអ្នកសារព័ត៌មានបានលើកឡើងសំណួរស្តីពីពាក្យសម្តីពាក់ព័ន្ធរបស់អ្នកនាំពាក្យអង្គការ NASA របស់សហរដ្ឋអាមេរិក។

លោកស្រីMao Ning បានថ្លែងថា រដ្ឋាភិបាលចិនប្រកាន់ខ្ជាប់អាកប្បកិរិយាបើកទូលាយចំពោះការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការផ្នែកអវកាសរវាងចិននិងសហរដ្ឋអាមេរិក  បេសកកម្មនៃយានអវកាស Chang'e-6 បានចេញសេចក្តីប្រកាសស្តីពីកាលានុវត្តភាពចំពោះពិភពលោកទាំងមូល ប្រទេសចិនសូមស្វាគមន៍បណ្តាប្រទេសនានាលើពិភពលោកចូលរួមស្រាវជ្រាវសំណាកដីនៃភពព្រះចន្ទ។ ភាគីសហរដ្ឋអាមេរិកហាក់ដូចជាបានបំភ្លេចការស្ថិតមាននៃច្បាប់ក្នុងស្រុកដូចជា“ច្បាប់Wolf Amendment ”ជាដើម មិនដឹងថា តើអ្នកវិទ្យាសាស្រ្តនិងស្ថាប័នពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកនឹងទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលរបស់ពួកគេដើម្បីចូលរួមក្នុងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនដែរឬទេ?

អ្នកបកប្រែ:李展精
ប្លុកពិសេស