ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាពិភពលោកស្តីពីការអភិវឌ្ឍនិងអភិបាលកិច្ចសមាគមផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលើកទី៧ នឹងបើកធ្វើនៅទីក្រុងណាននីង ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៣ ខែកក្កដា
2024-07-01 12:55:54cri
Share with:

វេទិកាពិភពលោកស្តីពីការអភិវឌ្ឍនិងអភិបាលកិច្ចសមាគមផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាពិភពលោកលើកទី៧ នឹងបើកធ្វើនៅទីក្រុងណាននីង ភូមិភាគស្វយ័តជនជាតិជួងក្វាំងស៊ី ប្រទេសចិន ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៤ ។

វេទិកានេះប្រារព្ធឡើងក្នុងគោលបំណងធ្វើឱ្យស៊ីជម្រៅនូវការសិក្សានិងការអនុវត្តជាក់ស្តែងនូវសុន្ទរកថាគន្លឹះរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនថ្លែងក្នុងសន្និបាតស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទូទាំងប្រទេស  សន្និបាតស្តីពីការផ្តល់ពានរង្វាន់ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិ និងសន្និបាតស្តីពីបណ្ឌិតសភាចារ្យនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិននិងបណ្ឌិត្យសភាវិស្វកម្មចិន ហើយក៏ជាវិធានការសំខាន់ក្នុងការជំរុញការបង្កបរិយាកាសនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដែលបើកចំហ និងប្រកបដោយបរិយាបន្ន និងពង្រីកការបើកចំហ ការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការនៅក្នុងមជ្ឈដ្ឋានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអន្តរជាតិផងដែរ។

សូមបញ្ជាក់ថា វេទិកានេះនឹងបើកធ្វើក្រោមប្រធានបទ "អភិបាលកិច្ចដោយបើកចំហ ផ្តល់ផលប្រយោជន៍ជាទូទៅ និងឈ្នះ-ឈ្នះ"  ដើម្បីធ្វើការពិភាក្សានិងស្រាវជ្រាវអំពីរូបមន្តថ្មី និងវិធានការថ្មីសម្រាប់សមាគមផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងការបង្កើនប្រសិទ្ធភាពអភិបាលកិច្ច រួមចំណែកដល់ការបណ្តុះបណ្តាលធនធានមនុស្ស និងជួយបង្កើនកម្លាំងផលិតកម្មប្រកបដោយគុណភាពថ្មីក្នុងបរិបទថ្មី  ដើម្បីរួមគ្នាបង្កើតនិម្មាបនកម្មថ្មីសម្រាប់ការអភិវឌ្ឍសមាគមផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសកលដែលមានអភិបាលកិច្ចបែបបើកចំហ និងមានវិបុលភាពរួម ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស