ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សកម្មភាពចាក់ផ្សាយកម្មវិធីពិសេសរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅកាហ្សាក់ស្ថានបានចាប់ដំណើរការ
2024-07-01 15:02:48cri
Share with:

 

ខណៈពេលដែលលោក Xi Jinping ប្រធានរដ្ឋចិនជិតនឹងចូលរួមកិច្ចប្រជុំលើកទី ២៤ នៃក្រុមប្រឹក្សាប្រមុខរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកាហ្សាក់ស្ថានតាមការអញ្ជើញ សកម្មភាពចាក់ផ្សាយកម្មវិធីពិសេសរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅកាហ្សាក់ស្ថានដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលវិទ្យុ និងទូរទស្សន៍ប្រធានាធិបតីកាហ្សាក់ស្ថាន បានចាប់ដំណើរការនៅទីក្រុង Astana នៅថ្ងៃទី៣០ ខែមិថុនា តាមម៉ោងក្នុងតំបន់។

កម្មវិធីឆ្នើមចំនួនជាង១០កម្មវិធីរួមទាំង "ជួបជាមួយលោក Xi Jinping" ជាដើមត្រូវបានចាក់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗរបស់ប្រទេសកាហ្សាក់ស្ថានជាបន្តបន្ទាប់។

លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ លោកបានថ្លែងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនមានឆន្ទៈក្នុងការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយប្រព័ន្ធផ្សព្វផ្សាយកាហ្សាក់ស្ថាន ធ្វើការជាមួយគ្នាដើម្បីកសាង "សាមសិបឆ្នាំមាស"ថ្មីមួយទៀតនៃទំនាក់ទំនងចិន-កាហ្សាក់ស្ថាន និងរួមចំណែកដល់ការកសាងសហគមន៍រួមវាសនារវាងចិននិងកាហ្សាក់ស្ថានទៅគ្រប់ជំនាន់ កសាងទំនុកចិត្តចំពោះគ្នានិងកម្រិតខ្ពស់ និងរួមសុខរួមទុក្ខជាមួយគ្នា។

អ្នកបកប្រែ:马小青
ប្លុកពិសេស