ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា ជឿជាក់ថា កិច្ចប្រជុំកំពូលAstanaនឹងប្រមូលផ្តុំគំនិតឯកភាពរួមកាន់តែច្រើនរបស់បណ្តាភាគីនានា និងចារទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ
2024-07-01 16:42:45cri
Share with:

លោកស្រី Mao Ning អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី១ខែកក្កដាដោយបានថ្លែងថា  កិច្ចប្រជុំកំពូលAstana ដែលជិតនឹងបើកធ្វើគឺជាសកម្មភាពដ៏សំខាន់បំផុតក្នុងក្របខ័ណ្ឌអង្គការសហប្រតិបត្តិការសៀងហៃក្នុងឆ្នាំនេះ ។ក្នុងអំឡុងពេលកិច្ចប្រជុំ លោក Xi Jinping ប្រធានរដ្ឋចិននឹងរួមជាមួយអ្នកដឹកនាំប្រទេសនានាដែលចូលរួមកិច្ចប្រជុំធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅស្តីពីការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យនានាក្នុងបរិបទថ្មី ព្រមទាំងបញ្ហាសំខាន់ៗទាំងអន្តរជាតិនិងតំបន់នាពេលបច្ចុប្បន្ន គ្រោងផែនការនិងធ្វើការរៀបចំចាត់ចែងស្តីពីការអភិវឌ្ឍនៅជំហានបន្ទាប់នៃអង្គការសហប្រតិបត្តិការសៀងហៃ ។ ប្រទេសចិនជឿថា កិច្ចប្រជុំកំពូលលើកនេះនឹងប្រមូលផ្តុំគំនិតឯកភាពរួមកាន់តែច្រើនរបស់បណ្តាភាគីនានា   ចារទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកដ៏វិជ្ជមានក្នុងការជំរុញសន្តិសុខស្ថិរភាពនិងការអភិវឌ្ឍនិងការស្តារឡើងវិញរបស់ប្រទេសនានា ក៏ដូចជាជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិផងដែរ៕


អ្នកបកប្រែ:李展精
ប្លុកពិសេស