ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចសម្ភាសន៍ជាន់ខ្ពស់៖កិច្ចសម្ភាសន៍ពិសេសជាមួយលោក Ajay Banga ប្រធានធនាគារពិភពលោក
2024-06-30 14:57:00cri
Share with:

នៅពេលទទួលកិច្ចសម្ភាសន៍ពិសេសជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោក លោក Ajay Banga ប្រធានធនាគារពិភពលោកបានថ្លែងថា ធនាគារពិភពលោកត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៤ ហើយបច្ចុប្បន្ននេះមានប្រទេសសមាជិកចំនួន ១៨៩ និងស្ថាប័នក្រោមឱវាទចំនួន ៥ ។ ធនាគារពិភពលោកគាំទ្រដល់ការអភិវឌ្ឍលើវិស័យជាច្រើមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ សុខាភិបាល និងកសិកម្ម តាមរយៈផ្តល់ប្រាក់កម្ចី ឥណទាននិងជំនួយបច្ចេកទេស ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ វាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនិងដោះស្រាយបញ្ហាប្រឈមសកល ។ នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ១៩៨០ ប្រទេសចិនបានស្តារអាសនៈស្របច្បាប់របស់ខ្លួនឡើងវិញនៅក្នុងធនាគារពិភពលោក ។ នៅឆ្នាំ ១៩៨១ ធនាគារពិភពលោកនិងសមាគមអភិវឌ្ឍន៍អន្តរជាតិដែលជាស្ថាប័នក្រោមឱវាទរបស់ខ្លួនបានផ្តល់ប្រាក់កម្ចីចម្រុះដំបូងដល់ប្រទេសចិនដែលមានទឹកប្រាក់សរុបចំនួន ២០០ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការអភិវឌ្ឍនៃការអប់រំឧត្តមសិក្សានៅក្នុងប្រទេសចិន ។ ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ ប្រទេសចិនបានសម្រេចដោយជោគជ័យនូវការផ្លាស់ប្តូរពីការខ្ចីប្រាក់ពីធនាគារពិភពលោកទៅជាការបរិច្ចាគយ៉ាងសកម្មដល់ធនាគារពិភពលោក ពីការនាំចូល"ខួរក្បាលបរទេស"ពីធនាគារពិភពលោកដល់រួមចំណែកបទពិសោធន៍របស់ប្រទេសចិននិងពីសមាជិកធម្មតាទៅជាម្ចាស់ភាគហ៊ុនធំទី ៣ ។ កិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងធនាគារពិភពលោកបានធ្វើជាសាក្សីនៃពីការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចរបស់ប្រទេសចិន ហើយថែមទាំងបានជំរុញឱ្យប្រទេសចិនដើរតួយ៉ាងសំខាន់កាន់តែខ្លាំងឡើងៗនៅលើឆាកពិភពលោក ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស