ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWangYiជួបសន្ទនាជាមួយលោកTheinSeinអតីតប្រធានាធិបតីមីយ៉ាន់ម៉ា
2024-06-30 11:40:32cri
Share with:

ថ្ងៃទី២៩ ខែមិថុនា លោកWangYiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបសន្ទនាជាមួយលោកTheinSeinអតីតប្រធានាធិបតីមីយ៉ាន់ម៉ាដែលអញ្ជើញទៅកាន់ប្រទេសចិន ដើម្បីចូលរួមក្នុងមហាសន្និបាតរំលឹកខួប៧០ឆ្នាំនៃការប្រកាសពីគោលការណ៍៥ប្រការស្តីពីការរួមរស់ដោយសន្តិសហវិជ្ជមាន។

លោកWangYiបានលើកឡើងថា ៧០ឆ្នាំមុន អ្នកដឹកនាំចិនបានផ្តួចផ្តើមគោលការណ៍៥ប្រការនៃការរួមរស់ដោយសន្តិសហវិជ្ជមាន ហើយមុនដំបូងទទួលបានការឆ្លើយតបពីមីយ៉ាន់ម៉ា បន្ទាប់មកត្រូវបានផ្សព្វផ្សាយនៅអាស៊ី។ភាគីចិនរីករាយរួមជាមួយភាគីមីយ៉ាន់ម៉ា ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តគោការណ៍៥ប្រការនៃការរួមរស់ដោយសន្តិសហវិជ្ជមាន និងជំរុញការកសាងសហគមន៍រួមវាសនារវាងប្រទេសចិននិងមីយ៉ាន់ម៉ា។

ជាការឆ្លើយតប លោកTheinSeinបានលើកឡើងថា ភាគីមីយ៉ាន់ម៉ាយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិន រីករាយរួមជាមួយភាគីចិន បន្តវេននិងផ្សព្វផ្សាយគោលការណ៍៥ប្រការស្តីពីការរួមរាស់ដោយសន្តិសហវិជ្ជមាន ដើម្បីរួមគ្នាកសាងសហគមន៍រួមវាសនារវាងមីយ៉ាន់ម៉ានិងចិនឱ្យបានល្អ៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស