ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចព្រមព្រៀងរវាងអ៊ូសបេគីស្ថាននិងរុស្ស៊ីស្តីពីការសាងសង់ស្ថានីយផលិតអគ្គិសនីដោយថាមពលនុយគ្លេអ៊ែរចូលជាធូរមាន
2024-06-30 11:41:03cri
Share with:

នាពេលថ្មីៗនេះ ស្នងការដ្ឋានអភិវឌ្ឍន៍ថាមពលបរមាណូអ៊ូសបេគីស្ថានបានចេញផ្សាយសេចក្តីថ្លែងការណ៍ថា ស្នងការដ្ឋានអភិវឌ្ឍន៍ថាមពលនុយគ្លេអ៊ែរអ៊ូសបេគីស្ថានបានចុះហត្ថលេខាលើពិធីសារជាមួយក្រុមហ៊ុនថាមពលបរមាណូជាតិរុស្ស៊ី ដែលជាសញ្ញាកត់ស្គាល់ថា កិច្ចព្រមព្រៀងស្តីពីការសាងសង់ស្ថានីយផលិតអគ្គិសនីដោយថាមពលនុយគ្លេអ៊ែរដែលភាគីទាំង២បានចុះហត្ថលេខានៅពេលមុននេះបានចូលជាធូរមាន។

សេចក្តីថ្លែងការណ៍បានបង្ហាញថា ភាគីទាំង២នឹងសាងសង់ស្ថនីយផលិតអគ្គិសនីដោយថាមពលនុយក្លេអ៊ែរដែលមានសមត្ថភាពដំឡើង៣៣០មេហ្គាវ៉ាត់នៅខេត្តJizzaxនៅអ៊ូសបេគីស្ថាន។ការងារសាងសង់ហេដ្ឋរចនាសម្ព័ន្ធនៃស្ថនីយផលិតអគ្គិសនីដោយថាមពលនុយក្លេអ៊ែរនឹងចាប់ដំណើរការនៅរដូវរំហើយឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍បានបង្ហាញទៀតថា ក្នុងនាមជាពាណិជ្ជករម៉ៅការទូទៅ ក្រុមហ៊ុនថាមពលបរមាណូជាតិរុស្ស៊ីទទួលខុសត្រូវនូវការសាងសង់ស្ថានីយផលិតអគ្គិសនីដោយថាមពលនុយក្លេអ៊ែរ ក្រុមហ៊ុនរបស់អ៊ូសបេគីស្ថានក៏នឹងចូលរួមក្នុងការសាងសង់ផងដែរ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស