ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កូរ៉េខាងជើងថ្កោលទោសយ៉ាងខ្លាំងចំពោះកូរ៉េខាងត្បូង អាមេរិកនិងជប៉ុនដែលបានធ្វើសមយុទ្ធយោធារួមឈ្មោះ “សេរីភាពនៃមុខកាំបិត”
2024-06-30 15:01:10cri
Share with:

តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េខាងជើងបានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងករណីដែលកូរ៉េខាងត្បូង អាមេរិកនិងជប៉ុនបានធ្វើសមយុទ្ធយោធារួមឈ្មោះសេរីភាពនៃមុខកាំបិតនាពេលថ្មីៗនេះក្រសួងការបរទេសកូរ៉េខាងជើងបានចេញផ្សាយសេចក្តីថ្លែងការណ៍របស់ប្រព័ន្ធសារព័ត៌មានកាលពីថ្ងៃទី ៣០ ខែមិថុនាដោយថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះករណីដែលសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងបានកង្កលរឿងផ្នែកយោធាម្តងហើយម្តងទៀត ។

សេចក្តីថ្លែងការណ៍បានលើកឡើងថា "ការធ្វើតាមពេលកំណត់" នៃសមយុទ្ធយោធារួមដោយសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បង្ហាញឱ្យដឹងថា យុទ្ធសាស្ត្រត្រួតត្រាពិភពលោករបស់សហរដ្ឋអាមេរិកដែលបិទខ្ទប់និងទប់ស្កាត់ប្រទេសដែលមានអធិបតេយ្យភាពឯករាជ្យ ដើម្បីធានាបាននូវសិទ្ធិត្រួតត្រាយោធារបស់ខ្លួន រឿងនេះបានរំលោភបំពានបន្ទាត់ក្រហម និងបាននាំមកនូវផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងដល់បរិយាកាសសន្តិសុខរបស់ពិភពលោកនិងនិម្មាបនកម្មភូមិសាស្ត្រនយោបាយ ៕។

សេចក្តីថ្លែងការណ៍បានព្រមានថា កូរ៉េខាងជើងនឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដើម្បីគាំពារយ៉ាងដាច់ខាត់នូវអធិបតេយ្យភាពជាតិ ផលប្រយោជន៍សន្តិសុខនិងសន្តិភាពក្នុងតំបន់ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស