ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្ត្រីអាមេរិកថា​អាមេរិកបានផ្តល់គ្រាប់បែកទម្ងន់ធ្ងន់រាប់ម៉ឺនគ្រាប់ដល់អ៊ីស្រាអែ លបន្ទាប់ពីការប៉ះទង្គិតជុំថ្មីរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលផ្ទុះឡើង
2024-06-30 11:45:55cri
Share with:

ថ្ងៃទី២៨ខែមិថុនា ទីភ្នាក់ងារសារព័ត៌មានReutersបានដកស្រង់ពាក្យសំដីរបស់មន្ត្រីអាមេរិកដែលសុំមិនបញ្ចេញឈ្មោះឱ្យដឹងថា ក្នុងអំឡុងពេលជិត៩ខែកន្លងមកបន្ទាប់ពីការប៉ះទង្គិតជុំថ្មីរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលផ្ទុះឡើងអាមេរិកបានផ្តល់គ្រាប់បែកទម្ងន់ធ្ងន់រាប់ម៉ឺនគ្រាប់ដល់អ៊ីស្រាអែល។


ដំណឹងនេះបានសរសេរថា ចាប់ពីថ្ងៃទី៧ខែតុលាឆ្នាំទៅដែលការប៉ះទង្គិតរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលផ្ទុះឡើងមក អាមេរិកយ៉ាងហោចណាស់បានផ្តល់គ្រាប់បែកមានទម្ងន់២០០០ផោនចំនួន១៤០០០គ្រាប់ គ្រាប់បែកមានទម្ងន់៥០០ផោនចំនួន៦៥០០គ្រាប់ ម៉ីសីលពីអាកាសទៅដីHellfireចំនួន៣០០០គ្រាប់ គ្រាប់បែកអង្កត់ជ្ចិតតូចទមា្លក់តាមអាកាសនិងគ្រាប់បែកប្រភេទផ្សេងទៀត។


សូមជម្រាបថា អាមេរិកជាភាគីគាំទ្រយោធាធំបំផុតរបស់អ៊ីស្រាអែល។ប៉ុន្មានឆ្នាំចុងក្រោយនេះ អាមេរិកគិតជារៀងរាល់ឆ្នាំបានផ្តល់ជំនួយយោធាទំហំប្រាក់រាប់ពាន់លានដូល្លារអាមេរិកដល់អ៊ីស្រាអែល៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស