ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ជួបសន្ទនាជាមួយលោក Don Pramudwinai អតីឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីកាបទេសថៃ
2024-06-30 11:13:41cri
Share with:

      ថ្ងៃទី ២៩ ខែមិថុនា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិននិងជារដ្ឋមន្ត្រីការបរទេសចិនបាន ជួបសន្ទនាជាមួយលោក Don Pramudwinai អតីតឧបនាយករដ្ឋមន្ត្រីនិងជាអតីតរដ្ឋមន្ត្រីកាបទេសថៃដែលអញ្ជើញចូលរួមមហាសន្និបាត រំលឹកខួប ៧០ ឆ្នាំនៃការប្រកាសពីគោលការណ៍ ៥ ប្រការស្តីពីការរួមរស់ដោយសន្តិសហវិជ្ជមាននៅក្រុងប៉េកាំង។

      លោក Wang Yi បានលើកឡើងថា ប្រទេសថៃជានិច្ចកាលជាដៃគូសហប្រតិបត្តិការដែលចិនអាចជឿទុកចិត្តបាន និងជាកកម្លាំងសន្តិភាពនិងជាកត្តាស្ថិរភាពក្នុងតំបន់និងពិភពលោក ភាគីចិនរីករាយរួមជាមួយដៃគូដែលមានឆន្ទៈដូចគ្នាធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីពួតដៃឆ្លើយតបនឹងបញ្ហាប្រឈមជាលក្ខណៈសកលនិងជំរុញឱ្យទំនាក់ទំនងអន្តរជាតិកាន់តែមានប្រជាធិបតេយ្យ។

      ជាការឆ្លើយតប លោក Don Pramudwinai បានថ្លែងថា ភាគីថៃរីករាយរួមសហការជាមួយប្រទេសចិននិងបណ្តាប្រទេសនានាក្នុងលោក គោរពស្មារតីនៃគោលការណ៍ ៥ ប្រការស្តីពីការរួមរស់ដោយសន្តិសហវិជ្ជមានសំដៅជំរុញការកសាង សហគមន៍រួមវាសនារបស់មនុស្សជាតិ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស