ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ៊ីរ៉ង់ធ្វើការបោះឆ្នោតសកលជ្រើសរើសប្រធានាធិបតីអាណត្តិទី១៤
2024-06-29 14:49:06cri
Share with:

       ការបោះឆ្នោតសកលជ្រើសរើសប្រធានាធិបតីអ៊ីរ៉ង់អាណត្តិទី១៤ បានចាប់ផ្តើមកាលពីវេលាម៉ោង ៨ ថ្ងៃទី ២៨ ខែមិថុនាតាមម៉ោងក្នុងតំបន់ និងបានបញ្ចប់នៅវេលាម៉ោង ១៨ ថ្ងៃដដែល  បើមានភាពចាំបាច់នឹងពន្យាពេលបោះឆ្នោត។

      ក្នុងការបោះឆ្នោតលើកនេះ  អ្នកដែលមានសិទ្ធិបោះឆ្នោតចំនួនលើសពី ៦១ លាននាក់ មណ្ឌលបោះឆ្នោតក្នុងនិងក្រៅប្រទេសអ៊ីរ៉ង់មានចំនួន ៦ ម៉ឺនកន្លែង។លោក  Ali Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់បានបោះឆ្នោតភ្លាមៗនៅមណ្ឌលបោះឆ្នោតមួយក្នុងក្រុងតេហេរ៉ង់ រដ្ឋធានីអ៊ីរ៉ង់។

        តាមផែនការដើម ការបោះឆ្នោតសកលជ្រើសរើសប្រធានាធិបតីអ៊ីរ៉ង់អាណត្តិទី១៤ នឹងធ្វើឡើងនៅឆ្នាំ២០២៥ ប៉ុន្តែត្រូវបានរៀបចំធ្វើមុនពេលកំណត់ដោយសារលោក Ebrahim Raisi ប្រធានាធិបតីបានស្លាប់បាត់បង់ជីវិតក្នុងករណីឧបទ្ទេវហេតុធ្លាក់យន្តហោះកាលពីថ្ងៃទី ១៩ ខែឧសភាកន្លងទៅ ។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៃអ៊ីរ៉ង់ធ្វើឡើងរៀងរាល់ ៤ ឆ្នាំម្តង ប្រធានាធិបតីអ៊ីរ៉ង់ត្រូវបានជ្រើសរើសផ្ទាល់ដោយអ្នកបោះឆ្នោត ដែលអាចបន្តមួយអាណត្តិ។ បេក្ខជនដែលទទួលបានសន្លឹកឆ្នោតចំនួនលើសពីពាក់កណ្តាលក្នុងវគ្គបោះឆ្នោតដំណាកកាលទីមួយនឹងជាប់ឆ្នោតជាប្រធានាធិបតីតែម្តង៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស