ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពាវនាវឱ្យសហគមន៍អន្តរជាតិពង្រឹងការការពារជនស៊ីវិលនៅក្នុងការប៉ះទង្គិចប្រដាប់អាវុធ
2024-06-29 14:41:04cri
Share with:

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីកាលពីថ្ងៃទី ២៨ ខែមិថុនាដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិពង្រឹងការការពារជនស៊ីវិលក្នុងការប៉ះទង្គិចប្រដាប់អាវុធ  ។

សេចក្តីថ្លែងការណ៍ថ្លែងថា ឆ្នាំ ២០២៤នេះ គឺជាខួបលើកទី ៧៥ នៃការចុះហត្ថលេខាលើអនុសញ្ញា《ទីក្រុងហ្សឺណែវ》និងខួបលើកទី ២៥ នៃការពិនិត្យពិភាក្សារបស់ក្រុមប្រឹក្សាសន្តិសុខស្តីពី "កិច្ចការពារជនស៊ីវិលក្នុងការប៉ះទង្គិចប្រដាប់អាវុធ" ជាប្រធានបទ ។ ក្រុមប្រឹក្សាសន្តិសុខបានសម្តែងក្តីកង្វល់ចំពោះរបាយការណ៍កំណើនចំនួនអ្នកបាត់ខ្លួននៅក្នុងការប៉ះទង្គិចប្រដាប់អាវុធនិងដាស់តឿនឱ្យរដ្ឋសមាជិកអង្គការសហប្រជាជាតិចាត់វិធានការបន្ថែមទៀត ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវដំណោះស្រាយលេខ ២៤៧៤ ស្តីពីអ្នកបាត់ខ្លួនក្នុងការប៉ះទង្គិចប្រដាប់អាវុធ ដែលអនុម័តដោយក្រុមប្រឹក្សាសន្តិសុខកាលពី ៥ ឆ្នាំមុន និងពង្រឹងកិច្ចការពារជនស៊ីវិលក្នុងការប៉ះទង្គិចប្រដាប់អាវុធ ។

សេចក្តីថ្លែងការណ៍បានថ្លែងទៀតថា ក្រុមប្រឹក្សាសន្តិសុខបានអំពាវនាវឱ្យគ្រប់ភាគីប៉ះទង្គិចប្រដាប់អាវុធចាត់រាល់វិធានការសមស្របទាំងអស់ ដើម្បីធ្វើសកម្មភាពស្វែងរកអ្នកបាត់ខ្លួន ប្រគល់សាកសពរបស់ពួកគេមកវិញ និងបង្កើតបធ្យោបាយសមស្រប ដើម្បីទំនាក់ទំនងជាមួយក្រុមគ្រួសាររបស់ពួកគេក្នុងអំឡុងពេលស្វែងរកអ្នកបាត់ខ្លួន ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស