ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតរំលឹកខួប៧០ឆ្នាំនៃការប្រកាសពីគោលការណ៍៥ប្រការនៃការរួមរស់ដោយសន្តិសហវិជ្ជមានចេញផ្សាយ«សេចក្តីប្រកាសប៉េកាំងនៃមហាសន្និបាតរំលឹកខួប៧០ឆ្នាំនៃការប្រកាសពីគោលការណ៍៥ប្រការនៃការរួមរស់ដោយសន្តិសហវិជ្ជមាន»
2024-06-29 11:51:51cri
Share with:

ថ្ងៃទី២៨ ខែមិថុនា មហាសន្និបាតរំលឹកខួប៧០ឆ្នាំនៃការប្រកាសពីគោលការណ៍៥ប្រការនៃការរួមរស់ដោយសន្តិសហវិជ្ជមានបានបើកធ្វើយ៉ាងឧឡារិកនៅក្រុងប៉េកាំង។លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញចូលរួមក្នុងមហាសន្និបាតព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ លោកLiQiangនាយករដ្ឋមន្ត្រីចិនបានធ្វើជាអធិបតីក្នុងមហាសន្និបាត។អតីតអ្នកនយោបាយនៃប្រទេសវៀតណាម មីយ៉ាន់ម៉ា ឡាវ ថៃ ឥណ្ឌូណេស៊ី អេហ្ស៊ីប ប្រេស៊ីល ជប៉ុន កូរ៉េខាងត្បូង អ៊ីតាលីនិងបារាំងជាដើមនិងតំណាងអង្គការអន្តរជាតិនិងតំបន់ ឯកអគ្គរដ្ឋ/រាជទូតមកពីប្រទេសជាង១០០ប្រចាំនៅប្រទេសចិន អ្នកជំនាញ បញ្ញវន្ត ឥស្សរជនមិត្តភាពនិងតំណាងមកពីមជ្ឈដ្ឋានប្រព័ន្ធសារព័ត៌មាន ពាណិជ្ជកម្មនិងឧស្សាហកម្មបានអញ្ជើញចូលរួមក្នុងមហាសន្និបាត។មហាសន្និបាតបានចេញផ្សាយ«សេចក្តីប្រកាសប៉េកាំងនៃមហាសន្និបាតរំលឹកខួប៧០ឆ្នាំនៃការប្រកាសពីគោលការណ៍៥ចំណុចនៃការរួមរស់ដោយសន្តិសហវិជ្ជមាន»។

សកម្មភាពរំលឹកធ្វើក្រោមប្រធានបទ “ពីគោលការណ៍៥ប្រការនៃការរួមរស់ដោយសន្តិសហវិជ្ជមានដល់ការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ” មានអនុវេទិកា៤ ដោយផ្តោតសំខាន់ទៅលើប្រធានបទ៤ គឺ៖គុណតម្លៃយុគសម័យនៃប្រាជ្ញាអាស៊ី ទស្សនទាននិងបេសកកម្មនៃ “សកលខាងត្បូង”ក្រោមបម្រែបម្រួលនិម្មាបនកម្ម រួមកសាងពិភពលោកដ៏រុងរឿងតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន និងជំរុញអភិបាលកិច្ចសកលដោយរួមគ្នាពិគ្រោះពិភាក្សា រួមគ្នាកសាងនិងរួមគ្នាចែករំលែក ដើម្បីប្រមូលផ្តុំមតិឯកភាពដ៏ទូលំទូលាយរបស់ភាគីនានាក្នុងការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស