ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi អញ្ជើញចូលរួមពិធីជប់លៀងអាហារថ្ងៃត្រង់ដើម្បីរំលឹកខួប ៧០ឆ្នាំនៃការប្រកាសពីគោលការណ៍ ៥ ប្រការស្តីពីការរួមរស់ដោយសន្តិសហវិជ្ជមាន ព្រមទាំងថ្លែងសុន្ទរកថា
2024-06-29 15:08:22cri
Share with:

      ថ្ងៃទី ២៨ ខែមិថុនា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានអញ្ជើញចូលរួមពិធីជប់លៀងអាហារថ្ងៃត្រង់ ដើម្បីរំលឹកខួប ៧០ ឆ្នាំនៃការប្រកាសពីគោលការណ៍ ៥ ប្រការស្តីពីការរួមរស់ដោយសន្តិសហវិជ្ជមាន ព្រមទាំងថ្លែងសុន្ទរកថា។

      លោក Wang Yi បានថ្លែងថា ការអនុវត្តគោលការណ៍ ៥ ប្រការចស្តីពីការរួមរស់ដោយសន្តិសហវិជ្ជមានគ្មានទីបញ្ចប់នោះទេ ហើយការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិក៏កំពុងដំណើរការដែឬ។ ប្រទេសចិនមានឆន្ទៈរួមសហការជាមួយបណ្តាប្រទេសនានា ពង្រឹងការរួមសាមគ្គីនិងកិច្ចសហប្រតិបត្តិការ បង្កើនការផ្លាស់ប្តូរនិងការយល់ដឹងពីគ្នា ពង្រឹងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការមេត្រីភាពតាមរយៈការគោរពគ្នាទៅវិញទៅមក បង្កើតនិម្មាបនកម្មដែលមានសន្តិសុខទូទៅតាមរយៈការកសាងរួមគ្នានិងចែករំលែករួមគ្នា ជំរុញចរន្តនៃការអភិវឌ្ឍនិងវិបុលភាពតាមរយៈការបើកទូលាយនិងកិច្ចសហការ ត្រួសត្រាយអរិយធម៌មនុស្សជាតិតាមរយៈបរិយាប័ន្ននិងរៀនសូត្រពីគ្នា ឆ្ពោះទៅរកអនាគតនៃអភិបាលកិច្ចសកលតាមរយៈសច្ចយុត្តិធម៌ ខិតខំឥតស្រាកស្រាន្ត ដើម្បីកសាងអនាគតកាន់តែល្អបវររបស់មនុស្សជាតិ។

      បណ្តាភាគីបានវាយតម្លៃខ្ពស់ចំពោះទំនួលខុសត្រូវរបស់ប្រទេសធំដែលប្រទេសចិនបានបង្ហាញ និងការរួមចំណែកចំពោះសន្តិភាពនិងការអភិវឌ្ឍ ដោយលើកឡើងថា គំនិតសហគមន៍រួមវាសនារបស់មនុស្សជាតិដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping គឺជាការអភិវឌ្ឍ ការច្នៃប្រឌិតថ្មី និងជាការលើកកម្ពស់ចំពោះគោលការណ៍ ៥ ប្រការស្តីពីការរួមរស់ដោយសន្តិសហវិជ្ជមាន។ វិធានការថ្មីសម្រាប់គាំទ្រដល់កិច្ច សហប្រតិបត្តិការរវាង“សកលខាងត្បូង”ដែលលោកប្រធានរដ្ឋចិន Xi Jinping បានប្រកាសនោះនឹងបំពេញបន្ថែមកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការជំរុញសាមគ្គីភាពនិងការអភិវឌ្ឍនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ សហគមន៍អន្តរជាតិគួរពួតដៃសហការគ្នា ប្រកាន់ខ្ជាប់នូវការរួមរស់ដោយសន្តិសហវិជ្ជមាន និងគោរពគ្នាទៅវិញទៅមក គាំពារសមភាពខាងអធិបតេយ្យភាព និងសច្ចយុត្តិធម៌ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស