ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការដ្ឋចិន៖ ប្រឆាំងយ៉ាងខ្លាំងចំពោះអាជ្ញាធរគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យយកអ្វីដែលហៅថាព្រមានខាងធ្វើទេសចរណ៍ជាឧបាយកលនយោបាយ
2024-06-29 14:38:09cri
Share with:

       លោកស្រី Zhu Fenglian  អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការដ្ឋចិនបានលើកឡើងពេលឆ្លើយតបសំណួររបស់អ្នកកាសែតនៅថ្ងៃទី ២៨ ខែមិថុនាថា   មហាដីគោលចិនប្រកាសថានឹងអនុវត្តឯកសារច្បាប់ ដើម្បីដាក់ទោសពួកអបគមន៍និយមដែលចង់ឱ្យ “ តៃវ៉ាន់ឯករាជ្យ “ មិនសំដៅលើបងប្អូនរួមជាតិភាគច្រើននៅតៃវ៉ាន់នោះទេ គឺផ្តោតលើពួកអបគមន៍និយមដែលចង់ឱ្យ “តៃវ៉ាន់ឯករាជ្យ” មួយក្តាប់តូចដែលកំពុងធ្វើសកម្មភាពចង់ឱ្យ “តៃវ៉ាន់ឯករាជ្យ” យ៉ាងអនាធិបតេយ្យក្នុងចេតនា ប្រព្រឹត្តិបទឧក្រិដ្ឋដែលបំបែកបំបាក់ប្រទេស  និងញុះញង់បំបែកបំបាក់ជាតិ។   មានតែដាក់ទោសតាមច្បាប់ចំពោះពួកអបគមន៍និយមដែលចង់ឱ្យ “តៃវ៉ាន់ឯករាជ្យ” និងទង្វើបំបែកបំបាក់ជាតិពាក់ព័ន្ធ ទើបអាចគាំពារសន្តិភាពនិងស្ថិរភាពនៃសភាពការណ៍ច្រកសមុទ្រតៃវ៉ាន់បាន ទើបអាចការពារផលប្រយោជន៍ផ្ទាល់របស់បងប្អូនរួមជាតិភាគច្រើននៅតៃវ៉ាន់បាន។  អាជ្ញាធរគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យដែលកាន់អំណាចមានចេតនាបំភ្លៃការពិត  លាបពណ៌លើឯកសារច្បាប់ពាក់ព័ន្ធក្នុងបំណងអាក្រក់ យកអ្វីដែលហៅថាព្រមានខាងធ្វើទេសចរណ៍ជាឧបាយកលនយោបាយ ដើម្បីគំរាមកំហែងបងប្អូនតៃវ៉ាន់យ៉ាងច្បាស់ក្រឡែត ដែលបានរំលោភសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនតៃវ៉ាន់ បានបំផ្លាញការអភិវឌ្ឍទំនាក់ទំនងត្រើយទាំងសង្ខាង យើងប្រឆាំងយ៉ាងខ្លាំងចំពោះករណីនេះ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស