ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសរុស្ស៊ីប្រឆាំងយ៉ាងខ្លាំងចំពោះករណីដែលជប៉ុនគ្រោងធ្វើសមយុទ្ធយោធានៅជិតព្រំដែនរុស្ស៊ី
2024-06-29 14:45:46cri
Share with:

ក្រសួងការបរទេសរុស្ស៊ីបានប្រកាសកាលពីថ្ងៃទី ២៨ ខែមិថុនាថា ភាគីរុស្ស៊ីបានលើកឡើងការតវ៉ាយ៉ាងខ្លាំងទៅកាន់ស្ថានទូតជប៉ុនប្រចាំនៅរុស្ស៊ីអំពីករណីដែលប្រទេសជប៉ុនគ្រោងធ្វើសមយុទ្ធយោធារួមគ្នាជាមួយប្រទេសអាល្លឺម៉ង់ និងអេស្ប៉ាញនៅជិតព្រំដែនរុស្ស៊ី ។

តាមដំណឹងបានឱ្យដឹងថា ប្រទេសជប៉ុនគ្រោងនឹងធ្វើសមយុទ្ធយោធារួមគ្នាជាមួយប្រទេសអាល្លឺម៉ង់ និងអេស្ប៉ាញនៅហុកកៃដូ ក្បែរព្រំដែនរុស្ស៊ី ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែកក្កដា  ប្រទេសរុស្ស៊ីប្រឆាំងយ៉ាងខ្លាំងចំពោះករណីនេះ។ ប្រទេសរុស្ស៊ីនឹងមិនអនុញ្ញាតឱ្យជប៉ុន សហការជាមួយរដ្ឋសមាជិកណាតូនៅខាងក្រៅតំបន់ធ្វើសកម្មភាពយោធាបង្កហេតុនៅជិតព្រំដែននៃចុងបូព៌ារបស់រុស្ស៊ីឡើយ ហើយសកម្មភាពនេះត្រូវបានចាត់ទុកជាការគំរាមកំហែងដែលប៉ះពាល់ដល់សន្តិសុខរបស់រុស្ស៊ី ។

ក្រសួងការបរទេសរុស្ស៊ីបានគូសបញ្ជាក់ន់ថា គោលនយោបាយគ្មានទំនួលខុសត្រូវរបស់រដ្ឋាភិបាលលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបានបង្កើនភាពតានតឹងនៅក្នុងតំបន់អាស៊ីឦសាននិងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលបានដាក់ប្រទេសជប៉ុនលើផ្លូវដ៏គ្រោះថ្នាក់ ។ ភាគីរុស្ស៊ីនឹងចាត់វិធានការតបតវិញយ៉ាងពេញលេញ ដើម្បីពង្រឹងសមត្ថភាពការពាររបស់ខ្លួននិងគាំពារអធិបតេយ្យភាពរបស់រុស្ស៊ី ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស