ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ខណៈពេលចូលរួមកិច្ចប្រជុំពិភាក្សាលើកទី១៥នៃការិយាល័យនយោបាយនៃគណៈកម្មាធិកាមជ្ឈិមបក្សកុម្មុយនីស្តចិន លោក Xi Jinping បានគូសបញ្ជាក់ថា ត្រូវអនុវត្តតាមសំណូមពរទូទៅនៃកិច្ចកសាងបក្សក្នុងយុគសម័យថ្មី ធ្វើឱ្យប្រព័ន្ធគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយមានសុក្រឹតភាពថែមមួយកម្រិតទៀត
2024-06-28 16:07:57cri
Share with:

      រសៀលថ្ងៃទី ២៧ ខែមិថុនា ការិយាល័យនយោបាយនៃ គណៈកម្មាធិកាមជ្ឈិមបក្សកុម្មុយនីស្តចិន បានរៀបចំធ្វើកិច្ចប្រជុំពិភាក្សាលើកទី១៥ អំពីការធ្វើឱ្យប្រព័ន្ធគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយមានសុក្រឹតភាពថែមទៀត ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានគូសបញ្ជាក់ខណៈពេលធ្វើជាអធិបតីក្នុងកិច្ចប្រជុំថា កិច្ចកសាងបក្សក្នុងយុគសម័យថ្មី ជាប្រព័ន្ធដែលចាត់ទុកកិច្ចកសាងនយោបាយរបស់បក្សជាការណែនាំ និងផ្តោតសំខាន់ទៅលើភារកិច្ចគ្រប់ផែ្នករបស់បក្ស ចាំបាច់ត្រូវចាត់ទុកគំនិតសំខាន់របស់មជ្ឈិមបក្សអំពីកិច្ចកសាងបក្ស និងគំនិតសំខាន់របស់បក្សអំពីការធ្វើបដិវត្តន៍ដោយខ្លួនឯងជាកម្មវត្ថុឬគល់ ប្រកាន់ខ្ជាប់និងបង្កើនការដឹកនាំរបស់បក្សដោយគ្រប់ជ្រុងជ្រោយ និងការដឹកនាំជាឯកភាពរបស់មជ្ឈិមបក្ស អនុវត្តសំណូមពរទូទៅនៃកិច្ចកសាងបក្សក្នុងយុគសម័យថ្មី ជំរុញការគ្រប់គ្រងបក្សតាមគំនិតជាប្រព័ន្ធនិងតាមបែបផែនវិទ្យាសាស្រ្ត គ្របដណ្តប់លើខ្លឹមសារនិងអ្នកទទួលខុសត្រូវការងារទាំងមូល រ៉ាប់រងទំនួលខុសត្រូវក្នុងខ្សែសង្វាក់ទាំងមូល និងអនុវត្តរបបក្នុងដំណើរការទាំងមូល ធ្វើឱ្យប្រព័ន្ធគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយ ដែលមានកត្តាគ្រប់សព្វ មុខងារពេញលេញ បទដ្ឋានប្រកបដោយវិទ្យាសាស្ត្រ និងដំណើរការប្រកបដោយប្រសិទ្ធភាព មានភាពកាន់តែល្អពេញលេញថែមមួយកម្រិតទៀត ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស