ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កូរ៉េខាងត្បូង អាមេរិកនិងជប៉ុនធ្វើសមយុទ្ធយោធា រួមឈ្មោះ “សេរីភាពនៃមុខកាំបិត”
2024-06-28 11:03:34cri
Share with:

      កូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃទី២៧ខែមិថុនាថា  ថ្ងៃដដែល ភាគីទាំងបីរួមមានកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនបានធ្វើសមយុទ្ធយោធា “សេរីភាពនៃមុខកាំបិត”  ជាលើកទីមួយក្នុងដែនសមុទ្រសាធារណៈស្ថិតនៅភាគខាងត្បូងកោះJeju ដែលមានរយៈពេល៣ថ្ងៃ។

      ទីភ្នាក់ងារសារព័ត៌មាន Yonhap ផ្សាយដំណឹងថា សមយុទ្ធយោធា     លើកនេះគ្រប់ដណ្តប់ទាំងដែនសមុទ្រ ដែនអាកាស និងបណ្តាញអ៊ឺនធើណេត ។ ក្នុងអំឡុងពេលធ្វើសមយុទ្ធ  ប្រទេសទាំងបីនឹងហាត់សមលើការប្រឆាំងមីស៊ីលលើដែនសមុទ្រ ការប្រឆាំងនាវាមុជទឹក ការការពារតាមដែនអាកាស ការរុករកនិងជួយសង្គ្រោះ ការស្ទាក់តាមដែនសមុទ្រ និងការការពារតាមបណ្តាញអ៊ីនធើណេតជាដើម។

      ភាគីកូរ៉េខាងត្បូងបានបន្ថែមថា នាវាចម្បាំងនិងយន្តហោះចម្បាំងច្រើនប្រភេទរបស់កូរ៉េខាងត្បូង អាមេរិកនិងជប៉ុនបានចូលរួមសមយុទ្ធនេះ ក្នុងនោះបូករួមទាំងនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរអាមេរិកឈ្មោះ “Theodore Roosevelt”  ផងដែរ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស