ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi JinpingនិងលោកMorosផ្ញើសារលិខិតទៅវិញទៅមកដើម្បីអបអរសាទរខួប៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងវ៉េណេស៊ុយអេឡា
2024-06-28 16:14:09cri
Share with:

ថ្ងៃទី២៨ ខែមិថុនា លោកXi Jinpingប្រធានរដ្ឋចិននិងលោកMorosប្រធានាធិបតីវ៉េណេស៊ុយអេឡាបានផ្ញើសារលិខិតទៅវិញទៅមកដើម្បីអបអរសាទរខួប៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងវ៉េណេស៊ុយអេឡា។

លោកXi Jinpingបានលើកឡើងថា ភាគីចិនរីករាយរួមជាមួយភាគីវ៉េណេស៊ុយអេឡា ប្រកាន់ខ្ជាប់គោលបំណងដើម បន្តមិត្តភាពប្រពៃណី ហើយចាត់ទុកខួប៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២ជាចំណុចចាប់ផ្តើមថ្មី ធ្វើឱ្យខ្លឹមសារនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់កាលៈទេសៈមានភាពកាន់តែសម្បូរបែប ដើម្បីរួមចំណែកកាន់តែច្រើនដល់សន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក និងចាប់ដៃគ្នាជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។

ជាការឆ្លើយតប លោកMorosបានលើកឡើងថា វ៉េណេស៊ុយអេឡាគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះភាគីចិនក្នុងការគាំពារអធិបតេយ្យភាពជាតិ ប្រឆាំងការប៉ុនប៉ងណាដែលរារាំងការអភិវឌ្ឍរបស់ប្រទេសចិន រីករាយចូលរួមយ៉ាងសកម្មក្នុងកិច្ចកសាង “ខ្សែក្រវាង់និងផ្លូវ"និងគំនិតផ្តួចផ្តើមសកលទាំង៣របស់លោកXiJinping បន្តជំរុញយ៉ាងមុតមាំនូវមិត្តភាពរវាងវ៉េណេស៊ុយអេឡានិងចិន និងធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីកាន់តែស៊ីជម្រៅ។ភាគីវ៉េណេស៊ុយអេឡាជឿជាក់ថា ក្រោមការដឹកនាំរបស់លោកXiJinping ប្រទេសចិនមុខជានឹងសម្រេចបាននូវការស្តារភាពរុងរឿងឡើងវិញដ៏អស្ចារ្យរបស់ប្រជាជាតិចិនជាមិនខាន៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស