ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហភាពអឺរ៉ុបនិងអ៊ុយក្រែនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ
2024-06-28 14:37:39cri
Share with:

     ថ្ងៃទី ២៧ ខែមិថុនា សហភាពអឺរ៉ុបនិងអ៊ុយក្រែនបានចុះកិច្ចព្រមព្រៀងសន្តិសុខក្នុងអំឡុងពេលកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបដែលបើកធ្វើនៅក្រុងប្រ៊ុចសែល សហភាពអឺរ៉ុបសន្យាថានឹងផ្តល់ការគាំទ្រដល់អ៊ុយក្រែនលើ ៩ វិស័យ ដូចជាការប្រគល់អាវុធ និងការបង្វឹកបង្ហាត់យោធាជាដើម។

     លោក Michel ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបបានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមថា សហភាពអឺរ៉ុបបានសន្យាថានឹងជួយអ៊ុយក្រែនដើម្បីគាំពារសន្តិសុខរបស់ខ្លួននិងបង្ការភាពរង្គោះរង្គើ ការចុះកិច្ចព្រមព្រៀងនេះ”បានបង្ហាញថែមទៀតពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការគាំទ្រអ៊ុយក្រែនយ៉ាងមុតមាំមិនងាករេក្នុងរយៈពេលយូរ”។

     ថ្ងៃដដែល ប្រទេសលីទុយអានីនិងអេស្តូនីដែលជារដ្ឋសមាជិកសហភាពអឺរ៉ុបក៏បានចុះកិច្ចព្រមព្រៀងសន្តិសុខប្រហាក់ប្រហែលគ្នាជាមួយអ៊ុយក្រែនដោយឡែកពីគ្នាផងដែរ។ នៅពេលមុននេះ ប្រទេសលោកខាង លិចមួយចំនួនរួមមានអាមេរិក អង់គ្លេស បារាំងនិងអាល្លឺម៉ង់ក៏បានចុះកិច្ចព្រមព្រៀងប្រហាក់ប្រហែលជាមួយអ៊ុយក្រែនផងដែរ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស