ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការពារជាតិចិនឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងរឿងកងទ័ពដែលកើតមាននាពេលថ្មីៗកន្លងទៅនេះ
2024-06-28 11:09:15cri
Share with:

      ថ្ងៃទី២៧ ខែមិថុនា លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិនបានឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងរឿងកងទ័ពដែលកើតមាននាពេលថ្មីៗកន្លងទៅនេះ

        អ្នកសារព័ត៌មានលើកសំណួរថា ក្នុងសកម្មភាពអបអរសាទរខួបទី១រយឆ្នាំនៃការបង្កើតសាលាយោធាHuangpuនៅកោះតៃវ៉ាន់ បុគ្គល William Lai អ្នកដឹកនាំនៅកោះតៃវ៉ាន់បានអះអាងថា មិនទទួលយកការលើកឡើងថា “ការប្រយុទ្ធដំបូងគឺការប្រយុទ្ធចុងបញ្ចប់នោះទេ” ហើយបានអះអាងថា ការសាកល្បងធំបំផុតដែលកងទ័ពតៃវ៉ាន់កំពុងប្រឈម គឺការប៉ុនប៉ងរបស់តំបន់ដីគោកនៃប្រទេសចិន ដែលចង់កាន់កាប់តៃវ៉ាន់និងបំបាត់ចោលសាធារណរដ្ឋចិន ។ ក្រៅពីនេះ បុគ្គល William Lai ក៏បានឃោសនាបំប៉ោងពីពាក្យសម្តីខុសឆ្គងអំពី “ឯករាជ្យភាពនៃតៃវ៉ាន់”ជាច្រើនលើក ។ សូមសួរថា តើអ្នកនាំពាក្យមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ ?

      លោក Wu Qian បានឆ្លើយតបថា សិស្សរួមសាលាយោធា Huangpu មានប្រវត្តិសាស្រ្តនិងទំនៀម្លាប់ដ៏ល្អប្រសើរជាប់ជានិច្ច ពោលគឺស្រឡាញ់ប្រទេសជាតិ ហើយជាកម្លាំងដ៏សំខាន់ក្នុងការជំរុញការបង្រួបបង្រួមមាតុប្រទេសនិងការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ ។ បុគ្គល William Lai និងបក្ខពួកប៉ុនប៉ងបំភ្លៃប្រវតិ្តសាស្ត្រ បំបែកបំបាក់ប្រទេសជាតិ ដែលមុខជានឹងទទួលការជំនុំជម្រះពីប្រវត្តិសាស្ត្រនិងការដាក់ទណ្ឌកម្មតាមផ្លូវច្បាប់ជាមិនខាន

      លោក Wu Qian បានថ្លែងទៀតថា បើកម្លាំងអបគមន៍ដែល“ចង់ឱ្យតៃវ៉ាន់ឯករាជ្យ”បង្ករឿងមួយលើក យើងនឹងតបតវិញថែមមួយជំហាន និយាយចំពោះកងទ័ពប្រជាជនចិន  ការកម្ទេចចោលកងកម្លាំងដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ គឺហាក់ដូចជាចាប់កន្ធាយក្នុងក្រឡ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស