ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនរៀបចំអនុវេទិការស្តីពីជំនួយសម្រាប់ពាណិជ្ជកម្មនិងសន្តិសុខស្បៀងអាហារនៅអង្គការពាណិជ្ជកម្មពិភពលោក
2024-06-28 11:36:05cri
Share with:

ក្នុងអំឡុងពេលសន្និបាតពិនិត្យពិភាក្សាជាសកលស្តីពី "ជំនួយសម្រាប់ពាណិជ្ជកម្ម" របស់អង្គការពាណិជ្ជកម្មពិភពលោកលើកទី ៩ ក្រសួងពាណិជ្ជកម្មនៃប្រទេសចិនបានរៀបចំអនុវេទិកាក្រោមប្រធានបទ "ជំនួយសម្រាប់ពាណិជ្ជកម្ម ៖ ការអនុវត្តរបស់ប្រទេសចិនខាងសន្តិសុខស្បៀង" នៅទីក្រុងហ្សឺណែវកាលពីថ្ងៃទី ២៧ ខែមិថុនា ដែលជាការអនុវត្តដ៏រស់រវើកមួយទៀតនៃប្រទេសចិនដើម្បីជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ។

ភ្ញៀវកិត្តិយសបានសម្គាល់ឃើញថា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតនៅលើពិភពលោក រដ្ឋាភិបាលចិនតែងតែអនុវត្តយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល អនុវត្តការងារជំនួយសម្រាប់ពាណិជ្ជកម្មក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង និងបន្តដើរតួនាទីជាប្រទេសធំដែលមានទំនួលខុសត្រូវក្នុងការធ្វើអភិបាលកិច្ចសន្តិសុខស្បៀងសកល ។ អស់កាលជាយូរកន្លងមក គម្រោងផ្តល់ជំនួយសម្រាប់បរទេសរបស់រដ្ឋាភិបាលចិនបានជួយប្រទេសកំពុងអភិវឌ្ឍន៍លើកកម្ពស់សមត្ថភាពអភិវឌ្ឍន៍ដោយឯករាជ្យម្ចាស់ការផ្នែកបង្កបង្កើនផលស្បៀងនិងពាណិជ្ជកម្ម ដែលឆ្លើយតបទៅនឹងការអំពាវនាវរបស់អង្គការ WTO ស្តីពីការឆ្លើយតបនឹងបញ្ហាប្រឈមខាងសន្តិសុខស្បៀង និងបានរួមចំណែកជាផែនការចិនក្នុងការជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិនិងកសាងពិភពលោកដ៏សុខដុមរមនា គ្មានភាពអត់ឃ្លាន គ្មានភាពក្រីក្រ និងមានវិបុលភាពរួម ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស