ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកZhangGuoqingអញ្ជើញចូលរួមកិច្ចចរចារវាងប្រទេសចិននិងវៀតណាមស្តីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជាយុទ្ធសាស្ត្រព្រមទាំងថ្លែងសុន្ទរកថា
2024-06-28 14:44:09cri
Share with:

ថ្ងៃទី២៧ ខែមិថុនា កិច្ចប្រជុំចរចារវាងប្រទេសចិននិងវៀតណាមស្តីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជាយុទ្ធសាស្ត្របានបើកធ្វើនៅក្រុងប៉េកាំង លោកZhangGuoqingសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាឧបនាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួម ព្រមទាំងថ្លែងសុន្ទរកថា។

លោកZhangGuoqingបានលើកឡើងថា ភាគីចិនរីករាយរួមជាមួយភាគីវៀតណាម ដើម្បីអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមរបស់លោកXiJinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងលោកNguyễn Phú Trọngអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ពន្លឿនការតភ្ជាប់ផ្នែកហេដ្ឋរចនាសម័្ពន្ធគមនាគមន៍ ដើម្បីជំរុញការប្រាស្រ័យទាក់ទងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំង២ និងកសាងសហគមន៍រួមវាសនារវាងប្រទេសចិននិងវៀតណាមដែលមានអត្ថន័យជាយុទ្ធសាស្ត្រ។

ចំណែក លោកPhạm Minh Chínhនាយករដ្ឋមន្ត្រីវៀតណាមបានលើកឡើងថា ភាគីវៀតណាមរីករាយអនុវត្តតាមគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំង២ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការតភ្ជាប់ផ្នែកគមនាគមន៍ ព្រមទាំងធ្វើឱ្យកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍កាន់តែស៊ីជម្រៅ ក្នុងន័យរួមចំណែកដល់ជួយការអភិវឌ្ឍនៃប្រទេសទាំង២ និងផ្តល់សុភមង្គលដល់ប្រជាជននៃប្រទេសទាំង២៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស