ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ច្របូកច្របល់, ល្មោភសង្គ្រាម,អនុត្តរភាព ។ល។ ការស្ទង់មតិរបស់បណ្តាញ CGTN លាតត្រដាងពីសហរដ្ឋអាមេរិកក្នុងក្រសែភ្នែករបស់ប្រជាជនអាស៊ី
2024-06-28 16:14:59cri
Share with:

      ការស្ទង់មតិដែលសហការរៀបចំដោយបណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាមួយសាកលវិទ្យាល័យ Renmin នៃប្រទេសចិន និងស្ទង់មតិ តាមរយៈវិទ្យាស្ថានសិក្សាស្រាវជ្រាវខាងការផ្សព្វផ្សាយក្នុងយុគសម័យថ្មីចំពោះអ្នកផ្តល់បទសម្ភាសន៍មកពីបណ្តាប្រទេសអាស៊ីបានបង្ហាញថា ភាពវឹកវរខាងនយោបាយផ្ទៃក្នុង ការចូលចិត្តជ្រៀតជ្រែកនិងការល្មោភសង្គ្រាម ការប្រើអំណាចខ្លាំងនិងអនុត្តរភាពបានក្លាយជាពាក្យតំណាងច្រើនបំផុតឱ្យរូបភាពរបស់អាមេរិក។

      នៅក្នុងក្រសែភ្នែករបស់អ្នកផ្តល់បទសម្ភាសន៍ជាជនជាតិអាស៊ី អ្វីដែលអាមេរិកឃោសនាជារឿយៗថា ខ្លួនជាគំរូនៃលទ្ធិប្រជាធិបតេយ្យនិងជាគំរូភាពខាងរបប មានភាពគួរឱ្យអាម៉ាស់ណាស់នៅចំពោះមុខការពិត។ នៅក្នុងការស្ទង់មតិ មានអ្នកផ្តល់បទសម្ភាសន៍ ៨៤,៤% បានសម្គាល់ថា អំពើហិង្សាដោយកាំភ្លើងបានក្លាយជាជំងឺរ៉ាំរ៉ៃនៅក្នុងសង្គមអាមេរិក អ្នកផ្តល់បទសម្ភាសន៍ ៧៥,៤% បានស្គាល់ថា មានការរើសអើងពូជសាសន៍ជាប្រព័ន្ធនៅក្នុងសហរដ្ឋអាមេរិក មានចំនួន ៧៥,៨% សម្គាល់ថា គម្លាតរវាងអ្នកមាននិងអ្នកក្រនៅក្នុងសង្គមអាមេរិកបាននិងកំពុងកើនឡើង មានចំនួន៦៩,៩% សម្គាល់ថា សហរដ្ឋអាមេរិកជាប្រទេសដែលមានការប្រើប្រាស់គ្រឿងញៀននៅគ្រប់ទីកន្លែង។

      ការស្ទង់មតិនេះបានធ្វើឡើងចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន ២០០៩ នាក់ក្នុងប្រទេសអាស៊ីចំនួន ១០ រួមមានសិង្ហបុរី, អារ៉ាប៊ីសាអូឌីត,ថៃ, អេមីរ៉ាត អារ៉ាប់រួម, ហ្វីលីពីន, ឥណ្ឌា, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ប៉ាគីស្ថាន និងជប៉ុន៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស