ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping អញ្ជើញចូលរួមមហាសន្និបាតរំលឹកខួប ៧០ ឆ្នាំនៃការប្រកាសពីគោលការណ៍ ៥ ប្រការនៃការរួមរស់ដោយសន្តិសហវិជ្ជមាន ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ
2024-06-28 10:24:57cri
Share with:


ព្រឹកថ្ងៃទី ២៨ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមមហាសន្និបាតរំលឹកខួប ៧០ ឆ្នាំនៃការប្រកាសពីគោលការណ៍ ៥ ប្រការនៃការរួមរស់ដោយសន្តិសហវិជ្ជមាន ព្រមទាំងថ្លែងសុន្ទរកថានៅមហាវិមានប្រជាជនក្រុងប៉េកាំង 

លោកបានថ្លែងថា កាលពី ៧០ ឆ្នាំមុន គោលការណ៍ ៥ ប្រការនៃការរួមរស់ដោយសន្តិសហវិជ្ជមានត្រូវបានប្រកាសជាផ្លូវការដែលបានក្លាយជាគំនិតផ្តួចផ្តើមដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងអន្តរជាតិនិងមានសារៈសំខាន់ឆ្លងយុគសម័យ។ ថ្ងៃនេះ យើងបានជួបជុំគ្នាយ៉ាងឱឡារិកនៅទីនេះ ដើម្បីរំលឹកខួបលើកទី ៧០ នៃការប្រកាសគោលការណ៍ ៥ ប្រការនៃការរួមរស់ដោយសសន្តិសហវិជ្ជមានគឺក្នុងគោលបំណងផ្សព្វផ្សាយពីគោលការណ៍ ៥ ប្រការនៃការរួមរស់ដោយសន្តិសហវិជ្ជមានក្នុងបរិបទថ្មី រួមសហការគ្នាកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ និងផ្តល់ជាកម្លាំងចលករយ៉ាងខ្លាំងក្លាសម្រាប់វឌ្ឍនភាពនៃអរិយធម៌របស់មនុស្សជាតិ ។

  ប្រឈមមុខនឹងជម្រើសជាប្រវត្តិសាស្ត្រស្តីពីសន្តិភាពឬសង្រ្គាម ភាពរុងរឿងឬភាពអន់ថយ ការរួមសាមគ្គីគ្នាឬការប្រឈមមុខដាក់គ្នា យើងត្រូវការផ្សព្វផ្សាយនូវអត្ថន័យនៃស្មារតីគោលការណ៍ ៥ ប្រការនៃការរួមរស់ដោយសន្តិសហវិជ្ជមានជាងពេលណាៗទាំងអស់ ព្រមទាំងធ្វើកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីឆ្ពោះទៅរកគោលដៅដ៏ឧដុង្គឧត្តមនៃការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស