ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសបូលីវីកើតមានការធ្វើរដ្ឋប្រហារមិនបានសម្រេច អតីតមេបញ្ជាការកងទ័ពជើងគោកត្រូវបានចាប់ខ្លួន
2024-06-27 11:00:42cri
Share with:

លោក Luis Arce ប្រធានាធិបតីបូលីវីបានតែងតាំងមេបញ្ជាការកងទ័ពជើងគោកថ្មីនៅថ្ងៃទី ២៦ខែមិថុនា ។

យោងតាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានបូលីវីកាលពីថ្ងៃទី ២៦ ខែមិថុនាឱ្យដឹងថា លោក Zuniga អតីតមេបញ្ជាការកងទ័ពជើងគោកត្រូវបានចាប់ខ្លួននៅថ្ងៃដដែលពីបទចូលរួមការប៉ុនប៉ងធ្វើរដ្ឋប្រហារ ។

លោក Arce បានថ្លែងសុន្ទរកថានៅឯទីស្តីការប្រធានាធិបតីនៅថ្ងៃដដែលនោះ ដោយថ្កោលទោសយ៉ាងខ្លាំងក្លាថា ការធ្វើរដ្ឋប្រហារមិនបានសម្រេចដែលកើតឡើងនៅទីលានជុំវិញទីស្តីការប្រធានាធិបតីគឺជាការក្បួតជាតិ លោកបានគូសបញ្ជាក់ថាលទ្ធិប្រជាធិបតេយ្យរបស់បូលីវីដាច់ខាត់ត្រូវទទួលបានការ "គោរព" ៕

គួរបញ្ជាក់ថា នៅវេលាថ្ងៃត្រង់ថ្ងៃទី ២៦ ខែមិថុនា ទាហាននិងរថពាសដែកមួយចំនួនបានជួបជុំគ្នានៅទីលានជុំទីស្តីការវិមានប្រធានាធិបតីក្នុងទីក្រុង La Paz រដ្ឋធានីនៃប្រទេសបូលីវី ។ រូបភាពវីដេអូនៃទូរទស្សន៍ក្នុងស្រុកបានបង្ហាញថា ទាហាននិងរថពាសដែកបានបំបុកខ្លោងទ្វារទីស្តីការប្រធានាធិបតី ៕

បច្ចុប្បន្ននេះ ភាពស្ងប់ស្ងាត់បានវិលត្រឡប់មកវិញតាមដងផ្លូវក្នុងទីក្រុង La Paz

អ្នកបកប្រែ:王幸
ប្លុកពិសេស