ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ឆ្លើយតបលិខិតរបស់មហាជននិងកម្មាភិបាលគ្រប់ជនជាតិនៃ ស្រុកស្វយ័តជនជាតិ She Jingning ក្រុង Lishui ខេត្ត Zhejiang
2024-06-27 10:39:28cri
Share with:

      ថ្មីៗកន្លងទៅនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានឆ្លើយតបលិខិតរបស់មហាជននិងកម្មាភិបាលគ្រប់ជនជាតិនៃស្រុកស្វយ័តជនជាតិ She  Jingning ក្រុង Lishui ខេត្ត Zhejiang ដើម្បីសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះខួប ៤០ ឆ្នាំនៃការបង្កើតស្រុក Jingning។

      លោកបានលើកឡើងក្នុងលិខិតថា ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក ស្រុក Jingning ទទួលបានសមិទ្ធផលគួរជាទីសោមនស្សក្នុងវិស័យរួបរួមជនជាតិ និងការអភិវឌ្ឍប្រកបដោយលក្ខណៈពិសេសជាដើម  ប្រជាជនគ្រប់ជនជាតិមានជីវភាពរស់នៅកាន់តែសម្បូរសប្បាយ ខ្ញុំមានក្តីសោមនស្សរីករាយណាស់។ ក្នុងដំណើរតស៊ូថ្មី សង្ឃឹមថាកម្មាភិបាលនិងប្រជាជនគ្រប់ជនជាតិក្នុងស្រុកទាំងអាចអនុវត្តយ៉ាងផ្ចិតផ្ចង់នូវសេចក្តីសម្រេចចិត្តនិងការរៀបចំចាត់ចែងរបស់មជ្ឈិមបក្ស ជំរុញយ៉ាងសកម្មនូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងភាពសម្បូរសប្បាយរួមនៅតំបន់ជនជាតិភាគតិច ដើម្បីចារទំព័រថ្មីនៃការអភិវឌ្ឍក្នុងដំណើរការធ្វើទំនើបកម្មតាមបែបផែនចិន។

      សូមជម្រាបថា ស្រុកស្វយ័តជនជាតិ She Jingning ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៨៤ ដែលជាស្រុកស្វយ័តជនជាតិ She តែមួយគត់នៅប្រទេសចិន។ ពេលលោកប្រធានរដ្ឋចិន Xi Jinping បំពេញការងារនៅខេត្ត Zhejiang  លោកធ្លាប់បានចាត់ទុកស្រុក Jingning ជាទីតាំងទាក់ទងការងារក្នុងមូលដ្ឋាន៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស