ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកនាយករដ្ឋមន្ត្រីហូឡង់ Mark Rutte ត្រូវបានតែងតាំងជាអគ្គលេខាធិការអាណត្តិថ្មីនៃអង្គការណាតូ
2024-06-27 10:43:54cri
Share with:

      ថ្ងៃទី ២៦ ខែមិថុនា អង្គការណាតូបានចេញសេចក្តីថ្លែងការណ៍ស្តីពីការតែងតាំងលោកនាយករដ្ឋមន្ត្រីហូឡង់ Mark Rutte ជាអគ្គលេខាធិការអាណត្តិថ្មីនៃអង្គការណាតូ។ 

      សេចក្តីថ្លែងការណ៍ចែងថា លោក Mark Rutte នឹងចូលជំនួសតួនាទីរបស់លោក Jens Stoltenberg អគ្គលេខាធិការបច្ចុប្បន្ននៃអង្គការណាតូនៅថ្ងៃទី ១ ខែតុលាខាងមុខនេះ។ គួរបញ្ជាក់ថា តំណែងជាអគ្គលេខាធិការនៃអង្គការណាតូ  ព្រមទាំងប្រធានគណៈកម្មាធិការយោធានៃអង្គការណាតូ មេបញ្ជាការកំពូលនៃកងទ័ពសម្ព័ន្ធមិត្តអង្គការណាតូនិងអឺរ៉ុបជាមន្ត្រីស្នូលនៃអង្គការនេះ។

      សូមជម្រាបថា អង្គការណាតូបានបង្កើតឡើងកាលពីឆ្នាំ ១៩៤៩ ចាប់តាំងពីថ្ងៃបង្កើតឡើងមក វាក៏បានក្លាយទៅជាឧបករណ៍យោធារបស់អាមេរិកសម្រាប់ញុះញង់ការបដិបក្ខគ្នាជាក្រុម៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស