ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននិងអឺរ៉ុបចាប់ដំណើរការ “ផែនការនាគ”លើកទី៦នៃកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា
2024-06-27 14:45:51cri
Share with:

    គម្រោងសិក្សាស្រាវជ្រាវស្តីពីកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាឈ្មោះ“ផែនការនាគ”រវាងក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាប្រទេសចិននិងរដ្ឋបាលអវកាសអឺរ៉ុបបានចាប់ដំណើរការកិច្ចសហប្រតិបត្តិការលើកទី៦នាពេលថ្មីៗនេះ ដែលមានខ្លឹមសារគ្របដណ្តប់លើវិស័យចំនួន១០ ដូចជាតំបន់ដីគោក បម្រែបម្រួលអាកាសធាតុនិងទិន្នន័យធំជាដើម។

គួរបញ្ជាក់ថា “ផែនការនាគ”បានចាប់ផ្តើមពីឆ្នាំ២០០៤ រយៈពេល២០ឆ្នាំកន្លងទៅនេះ បានបង្ហាញយ៉ាងរស់រវើកនូវ គំនិតសហប្រតិបត្តិការអន្តរជាតិផ្នែកបច្ចេកវិទ្យា ស្តីពី “បច្ចេកវិទ្យាគ្មានព្រំដែន និងផ្តល់សុភមង្គលដល់មនុស្សជាតិទាំងអស់”។ភាគីចិននិងអឺរ៉ុបបានរួមចំណែកជាកម្លាំងក្នុងការជំរុញការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យាសកលនិងការបណ្តុះបណ្តាលធនធានមនុស្សជាសកលតាមរយៈការប្រកាន់ខ្ជាប់គំនិតបើកចំហ សហប្រតិបត្តិការនិងឈ្នះ-ឈ្នះ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស