ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ថ្កោលទោសយ៉ាងខ្លាំងចំពោះករណីវាយប្រហារដោយភេរវកម្មនៅសាធារណរដ្ឋដាហ្គេស្ថាននៃរុស្ស៊ី
2024-06-27 14:23:26cri
Share with:

      ថ្ងៃទី២៦ ខែមិថុនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍ព័ត៌មានដើម្បីថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះករណីវាយប្រហារដោយភេរវកម្មនៅសាធារណរដ្ឋដាហ្គេស្ថាននៃរុស្ស៊ី។

        សេចក្តីថ្លែងការណ៍ឱ្យដឹងថា ភេរវនិយមតាមគ្រប់ទម្រង់សុទ្ធតែជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះសន្តិភាពនិងសន្តិសុខអន្តរជាតិ ហើយអំពាវនាវឱ្យបណ្តាប្រទេសរួមសហការជាមួយរដ្ឋាភិបាលរុស្ស៊ីនិងភាគីជាក់ព័ន្ធ ដោយយោងតាមកាតព្វកិច្ចដែលកំណត់ក្នុងសេចក្តីសម្រេចចិត្តពាក់ព័ន្ធនៃក្រុមប្រឹក្សាសន្តិសុខនិង

ច្បាប់អន្តរជាតិ  ដើម្បីផ្តន្ទាទោសតាមច្បាប់ចំពោះជនបង្ក អ្នករៀបចំផែនការភេរវកម្ម   អ្នកផ្តល់ជំនួយដល់ភេរវនិយម និងអ្នកដែលគាំទ្រភេរវនិយម។

     សូមរំលឹកថា  តាមការផ្សាយព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី ២៣ ខែមិថុនា នៅក្រុង Makhachkala និងក្រុង Derbent នៃសាធារណរដ្ឋដាហ្គេស្ថានបានរងផ្ទុះការវាយប្រហារដោយភេរវកម្ម ដែលបានបណ្តាលឱ្យមនុស្ស២១នាក់ស្លាប់បាត់បង់ជីវិតនិងលើសពី៤០នាក់រងរបួស៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស