ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិនអំពាវនាវឱ្យបញ្ឈប់ការប៉ះទង្គិចដោយប្រដាប់អាវុធដើម្បីជួយឱ្យកុមារឃ្លាតឆ្ងាយពីអណ្តាតភ្លើងនៃសង្គ្រាម
2024-06-27 14:16:21cri
Share with:

      ថ្ងៃទី២៦ ខែមិថុនា  លោក Fu Cong   តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានអំពាវនាវក្នុងកិច្ចប្រជុំបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីបញ្ហាកុមារនិងការប៉ះទង្គិចដោយប្រដាប់អាវុធថា សហគមន៍អន្តរជាតិគួរលុបបំបាត់យ៉ាងជាក់ស្តែងនូវការប៉ះទង្គិចដោយប្រដាប់អាវុធ  ដើម្បីធានាឱ្យកុមារជៀសឆ្ងាយពីអណ្តាតភ្លើងនៃសង្គ្រាម។

       លោក Fu Cong   បានលើកឡើងថា  មូលនិធិកុមារនៃអង្គការសហប្រជាជាតិបានព្រមានកាលពីចុងឆ្នាំទៅថា តំបន់ហ្កាហ្សាបានក្លាយជាទីកន្លែងដ៏គ្រោះថ្នាក់បំផុតសម្រាប់កុមារ។ ការប៉ះទង្គិចរយៈពេលជាង ៨ ខែ បានសម្លាប់កុមារប៉ាឡេស្ទីនលើសពី១ម៉ឺន៥ពាន់នាក់។ អ៊ីស្រាអែលត្រូវស្តាប់សំឡេងអំពាវនាវដ៏ខ្លាំងក្លានៃសហគមន៍អន្តរជាតិ បញ្ឈប់ការធ្វើទោសជាសមូហភាពចំពោះប្រជាជនប៉ាឡេស្ទីន។

       លោក Fu Cong  បានបន្តថា  ក្នុងរបាយការណ៍ការងារប្រចាំឆ្នាំនៃអគ្គលេខាធិការអង្គការសហប្រជាជាតិបានរាយឈ្មោះជនបង្កសកម្មភាពរំលោភសិទ្ធិកុមារយ៉ាងធ្ងន់ធ្ងរក្នុងការប៉ះទង្គិចនៅតំបន់ហ្កាហ្សា គឺជារឿងគួរឱ្យស្វាគមន៍ ដែលជាការឆ្លើយតបយ៉ាងទាន់ពេលវេលាចំពោះសំឡេងអំពាវនាវនៃសហគមន៍អន្តរជាតិ។  កិច្ចការបន្ទាន់នាពេលបច្ចុប្បន្ន គឺឈប់បាញ់គ្នាភ្លាមក្នុងតំបន់ហ្កាហ្សា ហើយដេញដោលទំនួលខុសត្រូវរបស់ជនបង្កសកម្មភាពរំលោភសិទ្ធិកុមារយ៉ាងម៉ឺងម៉ាត់។ ភាគីចិនអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជាពិសេសប្រទេសដែលមានឥទ្ធិពលខ្លាំងដើរតួនាទីដ៏ជាក់លាក់ ដើម្បីទប់ស្កាត់កុំឱ្យកើតមានគ្រោះមហន្តរាយមនុស្សធម៌កាន់តែច្រើនថែមទៀត៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស