ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននឹងធ្វើសកម្មភាពអបអរទិវាចរណ៍ជាតិចិនលើកទី ២០
2024-06-27 10:50:49cri
Share with:

ថ្ងៃទី ១១ ខែកក្កដាឆ្នាំ ២០២៤ នេះ គឺជាទិវានាវាចរណ៍ជាតិចិនលើកទី ២០   នៅពេលនោះ ប្រទេសចិននឹងចេញផ្សាយរបាយការណ៍ស្តីពីការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់ប្រទេសចិននិងសមិទ្ធផលនៃការសាងសង់កំពង់ផែឆ្លាតវៃ ។

យោងតាមសន្និសីទសារព័ត៌មានរបស់ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនកាលពីថ្ងៃទី ២៦ ខែមិថុនាបានឱ្យដឹងថា ទិវានាវាចរណ៍ជាតិចិនឆ្នាំ ២០២៤ ធ្វើក្រោម ប្រធានបទ "នាវាចរណ៍វៃឆ្លាតធធ្វើដំណើរយ៉ាងរលូននាពេលអនាគត" ដែលស៊ីគ្នាជាមួយប្រធានបទនៃទិវានាវាចរណ៍ពិភពលោកឆ្នាំ ២០២៤ នេះ ហើយប្រទេសចិននឹងជំរុញការធ្វើសមាហរណកម្មនិងការឆ្នៃប្រឌិតថ្មីនៃបច្ចេកវិទ្យាព័ត៌មានជំនាន់ថ្មីនិងមុខរបរដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីរួមចំណែកជាពុទិ្ធនិងកម្លាំងសម្រាប់ការអភិវឌ្ឍវិស័យនាវាចរណ៍ពិភពលោក ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស