ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការស្ទង់មតិនៃបណ្តាញ CGTN៖ អ្នកផ្តល់បទសម្ភាសន៍លើសពី៨៣%លើពិភពលោកកោតសរសើរគោលការណ៍ ៥ ប្រការនៃការរួមរស់ដោយសន្តិសហវិជ្ជមាន
2024-06-27 21:02:47cri
Share with:

     «គោរពអធិបតេយ្យភាពនិងបូរាណភាពទឹកដីទៅវិញទៅមក មិនបំពានគ្នា មិនចូលជ្រៀកជ្រែកកិច្ចការផ្ទៃក្នុង រាប់អានគ្នាដោយសម្មភាពនិងផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក រួមរស់ដោយសន្តិសហវិជ្ជមាន» ----   គោលការណ៍ ៥ ប្រការនៃការរួមរស់ដោយសន្តិសហវិជ្ជមានដែលប្រទេសចិនបានលើកឡើងកាលពី៧០ឆ្នាំមុន បាននិងកំពុងបញ្ចេញថាមពលជីវិតដ៏ខ្លាំងក្លាក្នុងសហគមន៍អន្តរជាតិដែលកំពុងជួបនឹងភាពរង្គោះរង្គើ។  លទ្ធផលនៃការស្ទង់ប្រជាមតិនៃបណ្តាញទូរទស្សន៍សកលចិន (CGTN) បានបង្ហាញថា  អ្នកផ្តល់បទសម្ភាសន៍៨២%លើពិភពលោកកោតសរសើរប្រទេសចិនថាជាកម្លាំងសំខាន់នៃការគាំពារសន្តិភាពពិភពលោក។

      អ្នកផ្តល់បទសម្ភាសន៍៨៣,៥%លើពិភពលោកវាយតម្លៃខ្ពស់ដល់ទស្សនៈគុណតម្លៃដែលផ្តោតលើអធិបតេយ្យភាព យុត្តិធម៌ ប្រជាធិតេយ្យ ការគ្រប់គ្រងតាមច្បាប់នៃគោលការណ៍ ៥ ប្រការនៃការរួមរស់ដោយសន្តិសហវិជ្ជមាន ហើយសម្គាល់ឃើញថា ប្រទេសចិននឹងអាចជួយសហគមន៍អន្តរជាតិកសាងពិភពលោកឱ្យបានកាន់តែល្អបវរ។ 

      អ្នកផ្តល់បទសម្ភាសន៍៨០,៨ %លើពិភពលោកយល់ឃើញថា គ្រប់ប្រទេសត្រូវប្រកាន់ខ្ជាប់ការគោរពគ្នាដោយសមភាព ត្រូវផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក ប្រឆាំងអនុត្តរភាពនិយម ប្រឆាំងនយោបាយអំណាច និងប្រឆាំងការដាក់ទណ្ឌកម្មលើប្រទេសដទៃតាមទំនើងចិត្ត។

       គោលការណ៍ ៥ ប្រការនៃការរួមរស់ដោយសន្តិសហវិជ្ជមានបានត្រូវចែងក្នុងរដ្ឋធម្មនុញ្ញចិន ជាថ្មគោលនៃគោលនយោបាយការទូតនៃប្រទេសចិន។ លទ្ធផលនៃការស្ទង់ប្រជាមតិបានបង្ហាញឱ្យឃើញទៀតថា សាធារណៈជនលើពិភពលោកទទួលស្គាល់កម្រិតខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការជំរុញឱ្យកសាងសណ្តាប់ធ្នាប់អន្តរជាតិដែលកាន់តែមានភាពយុត្តិធម៌ និងកាន់តែសមហេតុផល៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស