ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍ចិន-អឺរ៉ាស៊ីលើកទី៨នឹងរៀបចំសកម្មភាពជំរុញពាណិជ្ជកម្មក្នុងនិងក្រៅប្រទេសជាង៥០លើក
2024-06-27 14:46:22cri
Share with:

ថ្ងៃទី២៦ ខែមិថុនា ពិព័រណ៍ចិន-អឺរ៉ាស៊ីលើកទី៨បានបើកធ្វើនៅក្រុងWulumuqiតំបន់ស៊ីនជាំងប្រទេសចិន។ក្នុងពិធីបើក មន្ត្រីរដ្ឋាភិបាលនៃប្រទេសជាច្រើននិងអ្នកទទួលខុសត្រូវពាក់ព័ន្ធនៃអង្គការអន្តរជាតិបានបញ្ចេញមតិដូចគ្នាថា ក្រោមគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងតំបន់អឺរ៉ាស៊ីបាននិងកំពុងកាន់តែស៊ីជម្រៅនិងមានភាពប្រាដកប្រជា ក៏ដូចជាមានភាពរស់រវើកនិងឱកាសថ្មី។

ពិព័រណ៍ចិន-អឺរ៉ាស៊ីជាពិព័រណ៍ចម្រុះថ្នាក់ជាតិនិងអន្តរជាតិដែលបង្កើតឡើងនៅតំបន់ស៊ីនជាំង និងធ្វើការជាមួយប្រទេសក្នុងតំបន់អឺរ៉ាស៊ី។

ក្នុងអំឡុងពេលពិព័រណ៍ នឹងមានរៀបចំសកម្មភាពជំរុញពាណិជ្ជកម្មក្នុងនិងក្រៅប្រទេសជាង៥០លើកនិង រៀបចំសប្តាហ៍ពិព័រណ៍វប្បធម៌ចិននិងបរទេស ដើម្បីជំរុញការផ្លាស់ប្តូរនិងការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស