ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ធ្វើជាអធិបតីក្នុងកិច្ចប្រជុំការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដោយបានសម្រេចថា ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដានឹងបើកធ្វើសន្និសីទពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០
2024-06-27 15:09:09cri
Share with:

      ថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២៤   គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកកិច្ចប្រជុំ  ដើម្បីសិក្សាអំពីបញ្ហាសំខាន់ៗនៃការអភិវឌ្ឍជាតិដូចជា ការបង្កើនការធ្វើកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយថែមមួយកម្រិតទៀត និងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនជាដើម។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញជាអធិបតី។ កិច្ចប្រជុំបានសម្រេចថា សន្និសីទពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ នឹងបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដាខាងមុខនេះ៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស