ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឥស្សរជនអន្តរជាតិវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់យានត្រឡប់មកវិញនៃយានអវកាស Chang’e-6
2024-06-26 16:23:04cri
Share with:

     ថ្ងៃទី ២៦ ខែមិថុនា យានត្រឡប់មកវិញនៃយានអវកាស Chang’e-6 បានចុះចតលើផែនដីដោយជោគជ័យដែលធ្វើឱ្យប្រទេសចិនក្លាយជាប្រទេសដំបូងគេដែលនាំយកសំណាកដីនៅផ្ទៃខាងក្រោយនៃភពព្រះចន្ទមកកាន់ភពផែនដីវិញ។

      ឥស្សរជនអន្តរជាតិជាច្រើនរូបបានលើកឡើងថា យានត្រឡប់មកវិញនៃយានអវកាស Chang’e-6 បានសម្រេចដោយជោគជ័យនូវដំណើរប្រមូលយកសំណាកដីនៅផ្ទៃខាងក្រោយនៃភពព្រះចន្ទ នេះគឺជាសមិទ្ធផលដ៏សំខាន់មួយទៀតនៃបុព្វហេតុអវកាសរបស់ប្រទេសចិន ហើយក៏ប្រកបដោយសារសំខាន់ចំពោះការជំរុញបុព្វហេតុរុករកទីអវកាសរបស់មនុស្សជាតិផងដែរ។ ពួកគេរំពឹងទុកថានឹងអាចធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយចិនលើវិស័យស្ទង់រុករកទីអវកាសជ្រៅ ដើម្បីរួមគ្នាចែករំលែកសមិទ្ធផលនៃការអភិវឌ្ឍ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស