ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានពិភពលោក
2024-06-26 16:34:27cri
Share with:

- អង្គការសហប្រជាជាតិនិងឥស្សរជននៃប្រទេសច្រើនវាយតម្លៃខ្ពស់ចំពោះបេសកកម្មដ៏ជោគជ័យនៃយានអវកាស Chang’e-6 របស់ចិន។

- មហាសន្និបាតរំលឹកខួប ៧០ ឆ្នាំនៃការប្រកាសពីគោលការណ៍ ៥ ប្រការនៃការរួមរស់ដោយសន្តិសហវិជ្ជមាន នឹងប្រារព្ធធ្វើឡើងនៅប៉េកាំងនៅថ្ងៃទី ២៨ ខែមិថុនាខាងមុខនេះ។

-  វេទិការដាវ៉ូសរដូវក្តៅឆ្នាំ ២០២៤ បានបើកធ្វើ នាយករដ្ឋមន្ត្រីចិនលោក Li Qiang អញ្ជើញចូលរួមពិធីនិងជួបសំណេះសំណាលជាមួយតំណាងពាណិជ្ជករអន្តរជាតិ។

-  ចាប់ពីថ្ងៃទី១ ខែកក្កដាឆ្នាំ២០២៤ទៅ ចិននឹងលើកលែងទិដ្ឋាការចំពោះនូវែលសេឡង់ អូស្ត្រាលី និងប៉ូឡូញ។

-  ក្នុងឱកាសទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀនអន្តរជាតិ តំបន់ជាច្រើនក្នុងប្រទេសចិនបានធ្វើសកម្មភាពអប់រំពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន។

-  ហុងគ្រីនឹងធ្វើជាប្រធានផ្លាស់វេននៃសហភាពអឺរ៉ុប  ភាគីចិនចូលរួមអបអរសាទរ។

-  ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបើកធ្វើកិច្ចប្រជុំបើកទូលាយស្តីពីបញ្ហាប៉ាឡេស្ទីន-អ៊ីស្រាអែលនិងបញ្ហាស៊ីរី។

-  រុស្ស៊ីថ្កោលទោសថាជំនួយយោធាដែលអាមេរិកផ្តល់ឱ្យអ៊ុយក្រែនបានបណ្តាលឱ្យចំនួនមនុស្សស្លាប់បាត់បង់ជីវិតនិងរងរបួសកើនឡើងយ៉ាងច្រើនក្នុងការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស