ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ហេតុអ្វីបានជាការប្រកួតកីឡាបាល់ទាត់ពានរង្វាន់អឺរ៉ុបចូលចិត្តជ្រើសរើសអ្នកឧបត្ថម្ភរបស់ចិនធ្វើជាដៃគូសហប្រតិបត្តិការសកលដែលជាសាក្សីភាពបញ្ជាក់ថា សហគ្រាសចិនកំពុងឆ្ពោះទៅកាន់ពិភពលោកទាំងមូល
2024-06-26 16:07:15cri
Share with:

    កាលពីថ្ងៃទី ១៥ ខែមិថុនា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់អឺរ៉ុប(UEFA Euro 2024)បាននិងកំពុងដំណើរការយ៉ាងក្តៅគគុក ដែលបានទាក់ទាញក្រសែភ្នែករបស់អ្នកចូលចិត្តបាល់ទាត់នៅទូទាំងពិភពលោកផ្តោតសំខាន់លើប្រទេសអាល្លឺម៉ង់ ។ សកម្មភាពឧបត្ថម្ភនៃការប្រកួតកីឡាលំដាប់កំពូលអន្តរជាតិនេះគឺជាបង្អួចដ៏សំខាន់មួយសម្រាប់សង្កេតមើលការអភិវឌ្ឍសេដ្ឋកិច្ចសកល ក្នុងនាមជាព្រឹត្តិការណ៍កីឡាបាល់ទាត់លំដាប់កំពូលអន្តរជាតិលើកដំបូងបន្ទាប់ពីបញ្ចប់ជំងឺកូវីដ ១៩ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់អឺរ៉ុបលើកនេះ មានអ្នកឧបត្ថម្ភលំដាប់កំពូលដែលជាដៃគូសហប្រតិបត្តិការសកលចំនួន ១៣ ក្នុងនោះ មានអ្នកឧបត្ថម្ភចំនួន ៥ គឺមកពីប្រទេសចិនដែលបានក្លាយជាប្រទេសជាប្រភពដ៏ធំបំផុតនៃអ្នកឧបត្ថម្ភក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់អឺរ៉ុបដែលបានរៀបចំពីរលើកជាប់ៗគ្នាមកហើយ ។

    ក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់អឺរ៉ុបលើកនេះ អ្នកឧបត្ថម្ភរបស់ចិនទាំង ៥ មកពីវិស័យដូចជាឧបករណ៍ប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃ រថយន្តដើរដោយថាមពលថ្មី ទូរស័ព្ទដៃឆ្លាតវៃ ធុរកិច្ចអេឡិចត្រូនិកឆ្លងដែននិងបច្ចេកវិទ្យាខាងការទូទាត់ជាដើមដែលជាវិស័យបច្ចេកវិទ្យាជឿនលឿននៃឧស្សាហកម្មងើបឡើងថ្មីសកល ។

    ព្រឹត្តិការណ៍កីឡាអន្តរជាតិទ្រង់ទ្រាយធំដូចជាការប្រកួតកីឡាបាល់ទាត់ពានរង្វាន់អឺរ៉ុបជាដើមបាននិងកំពុងស្វាគមន៍យ៉ាងកក់ក្តៅចំពោះសហគ្រាសចិន វាច្បាស់ណាស់ថា ពួកគេមិនត្រឹមតែមានសុទិដ្ឋិនិយមចំពោះប្រាក់ទុនរបស់សហគ្រាសចិនប៉ុណ្ណោះទេ ថែមទាំងក៏ជាការទទួលស្គាល់ពីយុទ្ធសាស្ត្រស្តីពីកំណែទម្រង់សេដ្ឋកិច្ចចិនដែលជំរុញដោយការច្នៃប្រឌិតថ្មីព្រមនិងការទទួលស្គាល់ពីបច្ចេកវិទ្យាថ្មីរបស់ចិនដែលអាចណែនាំពិភពលោកទាំងមូលផងដែរ ។

    ការបើកចំហ ការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាទៅវិញទៅមកគឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញការរីកចម្រើននៃអរិយធម៌មនុស្សជាតិ ហើយគំនិតសំខាន់ៗមួយនេះទទួលបានការឆ្លើយតបក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់អឺរ៉ុបលើកនេះ ។ កត្តាចិនកាន់តែច្រើនឡើងៗបាននិងកំពុងលេចចេញទាំងក្នុងនិងក្រៅកីឡដ្ឋាននៃការប្រកួតកីឡាបាល់ទាត់ពានរង្វាន់អឺរ៉ុបដែលបង្ហាញឱ្យឃើញថា ក្របខណ្ឌនៃការប្រកបអាជីវកម្មនិងកម្លាំងឥទ្ធិពលសកលភាវូបនីយកម្មរបស់សហគ្រាសចិនកំពុងកើនឡើងយ៉ាងលេចធ្លោ ។ ឆ្លងតាមរយៈការប្រកួតកីឡាបាល់ទាត់ពានរង្វាន់អឺរ៉ុប សហគមន៍អន្តរជាតិមិនត្រឹមតែអាចដកបទពិសោធពីវឌ្ឍនភាពនិងភាពងាយស្រួលនៃការផលិតដោយប្រទេសចិននិងបច្ចេកវិទ្យារបស់ចិនប៉ុណ្ណោះទេ ថែមទាំងក៏អាចទទួលអារម្មណ៍ពីតម្លៃនិងអត្ថន័យនៃការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ពោលគឺ យើងមិនអាចឃា្លតពីគេ ហើយគេក៏មិនអាចឃ្លាតពីយើងដែរ" ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស