ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនធ្វើបទបង្ហាញស្តីពីសភាពការណ៍ទូទៅនៃការរៀបចំសកម្មភាពដើម្បីរំលឹកខួប៧០ឆ្នាំនៃការប្រកាសពីគោលការណ៍៥ប្រការនៃការរួមរស់ដោយសន្តិសហវិជ្ជមាន
2024-06-26 11:33:37cri
Share with:

ថ្ងៃទី២៥ខេមិថុនាឆ្នាំ២០២៤ ពេលឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែតជាប្រចាំ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងអំពីសភាពការណ៍ទូទៅនៃការរៀបចំសកម្មភាពដើម្បីរំលឹកខួប៧០ឆ្នាំនៃការប្រកាសពីគោលការណ៍៥ប្រការនៃការរួមរស់ដោយសន្តិសហវិជ្ជមាន។


លោកស្រីបានថ្លែងថា ភាគីចិននឹងរៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍នៅថ្ងៃទី២៨ខែមិថុនាពេលខាងមុខនេះ ក្រោមប្រធានបទ«ផ្តើមពីគោលការណ៍៥ប្រការនៃការរួមរស់ដោយសន្តិសហវិជ្ជមានដល់សហគមន៍វាសនារួមរបស់មនុស្សជាតិ» ក្នុងនោះនឹងរៀបចំមហាសន្និបាតរំលឹកខួបអានុស្សាវរីយ៍និងពិធីជប់លៀងអាហារថ្ងៃត្រង់និងអនុវេទិកាពាក់ព័ន្ធ។លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមមហាសន្និបាតព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ លោក Li Qiang នាយករដ្ឋមន្ត្រីចិននឹងអញ្ជើញធ្វើជាអ្នកសម្របសម្រួលកម្មវិធី។លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិននឹងចូលរួមពិធីជប់លៀងអាហារថ្ងៃត្រង់ព្រមទាំងថ្លែងសុន្ទរកថា។ក្រៅពីនេះ ឥស្សរជននយោបាយសំខាន់ៗនៃប្រទេសជាច្រើនលើពិភពលោក អ្នកជំនាញនិងបញ្ញវន្ត ឥស្សរជនមានមេត្រីភាពចំពោះប្រទេសចិន តំណាងមកពីប្រព័ន្ធសារព័ត៌មាននិងមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មជាដើមនឹងចូលរួមមហាសន្និបាតនេះតាមការអញ្ជើញព្រមទាំងនឹងថ្លែងសុន្ទរកថាដោយឡែកពីគ្នាក្នុងពិធីជប់លៀងអាហារថ្ងៃត្រង់និងអនុវេទិកា៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស