ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនចូលរួមពីធីសំណេះសំណាលជាមួយតំណាងមជ្ឈដ្ឋានឧស្សហកកម្មនិងពាណិជ្ជកម្មបរទេសនៃវេទិកា Davos រដូវក្តៅឆ្នាំ ២០២៤
2024-06-26 15:24:39cri
Share with:

លោក Li Qiang នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចូលរួមពិធីសំណេះសំណាលជាមួយតំណាងមជ្ឈដ្ឋានឧស្សហកម្មបរទេសនៃវេទិកា Davos រដូវក្តៅឆ្នាំ ២០២៤ នៅទីក្រុង Dalian នារសៀលថ្ងៃទី២៥ ខែមិថុនា ។

លោក Li Qiang បានថ្លែងថា ភាពជោគជ័យរបស់ក្រុមហ៊ុនបរទេសនៅក្នុងប្រទេសចិន គឺទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងការអភិវឌ្ឍនៃសេដ្ឋកិច្ចរបស់ប្រទេសចិន ។ ការបន្តងើបនិងមាននិន្នាការល្អរយៈពេលវែងនៃសេដ្ឋកិច្ចចិន ក៏ដូចជាធ្វើវិបរិវត្ថកម្ម លើកកម្ពស់និងការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនៃក្នុងសេដ្ឋកិច្ចចិន ប្រាកដជានឹងផ្តល់លំហអភិវឌ្ឍថ្មីសម្រាប់សហគ្រាសរបស់ប្រទេសនានាជាមិនខាន ។

លោក Li Qiang បានលើកឡើងទៀតថា យើងមានសមត្ថភាពក្នុងការរក្សាកំណើនសេដ្ឋកិច្ចរយៈពេលវែងនៃសេដ្ឋកិច្ចចិននិងផ្តោតលើការកសាងប្រព័ន្ធឧស្សាហកម្មទំនើប ។ ការដែលផលិតផលចិនមានកម្លាំងប្រកួតប្រជែងគឺមិនមែនបានមកពីការ "បំពេញបន្ថែម" ឬ "ការធានា" ទេ ខិតខំប្រឹងប្រែងរបស់សហគ្រាស រួមទាំងសហគ្រាសបរទេសនៅចិនផងដែរដែលបានធ្វើការប្រកួតប្រជែងដោយយុត្តិធម៌ ។ យើងរីករាយរួមសហការជាមួយក្រុមហ៊ុនទូទាំងពិភពលោក ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតនៃសេដ្ឋកិច្ចពិភពលោក ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស