ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្ថាបនិកវេបសាយ Wikileaks លោក Assange សារភាពទោសចំពោះអាមេរិក
2024-06-26 15:44:14cri
Share with:

     ថ្ងៃទី ២៦ ខែមិថុនា តាមម៉ោងក្នុងតំបន់ លោក Julian Assange ស្ថាបនិកវេបសាយ Wikileaks បានសារភាពទោសក្នុងតុលាការចំពោះការចោទប្រកាន់របស់ក្រសួងយុត្តិធម៌អាមេរិកដែលចោទថាលោកបានបំពានច្បាប់ចារកម្មនៃសហរដ្ឋអាមេរិក ពីបទ “សមគំនិតលួចយកនិងទម្លាយព័ត៌មានការពារជាតិជាសាធារណៈ”។

      ក្រសួងយុត្តិធម៌អាមេរិកសម្រេចផ្តន្ទាទោសលោក Julian Assange ឱ្យជាប់ពន្ធនាគារ ៦២ខែ  ដែលដូចគ្នានឹងរយៈពេលជាប់ពន្ធនាគារនៅអង់គ្លេសដែលលោកបានអនុវត្តទោសរួចហើយ។ ក្រសួងយុត្តិធម៌អាមេរិកយល់ព្រមថាលោកបានអនុវត្តទោសរួចហើយ អនុញ្ញាតឱ្យលោកត្រឡប់ទៅប្រទេសដើមកំណើតវិញគឺអូស្ត្រាលី។

    សូមបញ្ជាក់ថា លោក Assange បានបង្កើតវេបសាយ Wikileaks កាលពីឆ្នាំ២០០៦។ កាលពីឆ្នាំ២០១០ Wikileaks បានលាតត្រដាងពីឯកសាជាច្រើនអំពីឧក្រិដ្ឋកម្មសង្គ្រាមនៅប្រទេសដទៃនៃកងទ័ពអាមេរិក។ កាលពីឆ្នាំ២០១៩ លោក Assange បានជាប់ឃុំនៅអង់គ្លេស៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស