ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang អញ្ជើញចូលរួមពិធីបើកវេទិកាដាវ៉ូសរដូវក្តៅឆ្នាំ ២០២៤ ព្រមទាំងថ្លែងសុន្ទរកថា
2024-06-26 10:43:50cri
Share with:

     ថ្ងៃទី ២៥ ខែមិថុនា នៅក្រុងតាលាន ប្រទេសចិនលោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមពិធីបើកវេទិកាដាវ៉ូសរដូវក្តៅឆ្នាំ ២០២៤ ព្រមទាំងថ្លែងសុន្ទរកថា។

     លោកបានលើកឡើងថា យើងត្រូវប្រឈមមុខដោយត្រឹមត្រូវចំពោះភាពលំបាកខាងកំណើននៃសេដ្ឋកិច្ចសកល ហើយមើលពីបញ្ហាអភិវឌ្ឍន៍តាមចក្ខុវិស័យកាន់តែវែងឆ្ងាយ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ  ប្រទេស ចិនបានបន្តជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ ឧស្សាហកម្មថ្មីរបស់ចិនបានងើបឡើងយ៉ាងឆាប់រហ័ស ដោយពឹងផ្អែកលើឧត្តមភាពដ៏ពិសេសរបស់ខ្លួនដូចជាទីផ្សារដ៏ធំ ប្រព័ន្ធឧស្សាហកម្មដ៏ពេញលេញនិងធនធាមនុស្សដ៏សម្បូរបែបជាដើមដែលបានបង្ហាញពីតួនាទីរបស់សហគ្រាសជាតួអង្គសំខាន់ក្នុងការច្នៃប្រឌិតថ្មី។ យើងត្រូវក្តាប់ជាប់ទិសដៅធំនៃការកសាងសេដ្ឋកិច្ចសកលបែបបើកទូលាយជាប់រហូត រួមគ្នាបង្កើតឱកាសថ្មីនៃការអភិវឌ្ឍដើម្បីជំរុញឱ្យនវានុវត្តន៍ផ្តល់សុភមង្គលដល់ប្រទេសនិងប្រជាជនកាន់តែច្រើន។

     តំណាងគ្រប់មជ្ឈដ្ឋានចំនួនជាង ១៧០០ រូបដែលមកពីប្រទេសនិងតំបន់ជាង ១០០ បានចូលរួមពិធីបើក៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស