ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកតំណាងចិន ៖ កុំអូសទម្លាក់តំបន់មជ្ឈិមបូព៌ាទាំងមូលទៅក្នុងគ្រោះមហន្តរាយធំជាងនេះ
2024-06-26 15:30:51cri
Share with:

លោក Fu Cong តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងនៅក្នុងកិច្ចប្រជុំបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីបញ្ហាប៉ាឡេស្ទីន-អ៊ីស្រាអែលកាលពីថ្ងៃទី ២៥ ខែមិថុនាថា ប្រទេសចិនអំពាវនាវឱ្យភាគីទាំងអស់រក្សាការអត់ធ្មត់និងកុំអូសទម្លាក់តំបន់មជ្ឈិមបូព៌ាទាំងមូលទៅក្នុងគ្រោះមហន្តរាយកាន់តែធំជាងនេះ ។

លោក Fu Cong បានថ្លែងថា ចាំបាច់ត្រូវមានបទឈប់បាញ់ជាបន្ទាន់ នៅពេលសម្រេចបានបទឈប់បាញ់គឺមិនត្រូវបំផុសសង្គ្រាមទៀតឡើយ នេះជាខ្លឹមសារស្នូលនៃសេចក្តីសម្រេចចិត្តលេខ ២៧២៨ និងលេខ ២៧៣៥ នៃក្រុមប្រឹក្សាសន្តិសុខ ។ ប្រទេសចិនដាស់តឿនឲ្យអ៊ីស្រាអែលគោរពតាមការអំពាវនាវដ៏ច្រើនលើសលប់របស់សហគមន៍អន្តរជាតិ ហើយបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធានៅហ្កាហ្សា ។ ប្រទេសចិនអំពាវនាវឱ្យប្រទេសដែលមានឥទ្ធិពលសំខាន់ចំពោះភាគីជម្លោះ ប្រកាន់ជំហរត្រឹមត្រូវនិងធ្វើកិច្ចខិតខំប្រឹងប្រែងដោយស្មោះត្រង់ ដើម្បីជំរុញឈប់បាញ់គ្នានិងការបញ្ចប់សង្គ្រាម ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស