ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រុស្ស៊ីថ្កោលទោសថា ជំនួយយោធារបស់អាមេរិកបានធ្វើឱ្យចំនួនមនុស្សស្លាប់និងរងរបួសក្នុងការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនកើនឡើង
2024-06-26 14:48:45cri
Share with:

     សំដៅចំពោះករណីដែលទីក្រុង Savastopol ជាទីក្រុងកំពង់ផែតាមសមុទ្រខ្មៅបានរងការវាយប្រហារពីគ្រាប់មីស៊ីល នាថ្ងៃទី ២៤ ខែមិថុនា រុស្ស៊ីបានចោទថាអាមេរិកមានការទាក់ទងផ្ទាល់ជាមួយការវាយប្រហារលើកនេះ និងថ្កោលទោសថា ជំនួយយោធារបស់អាមេរិកបានធ្វើឱ្យចំនួនមនុស្សស្លាប់និងរងរបួសក្នុងការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនកើនឡើង។ រុស្ស៊ីលើកឡើងថា អាមេរិកបាននិងកំពុងធ្វើ"សង្គ្រាមចម្រុះ"ជាមួយរុស្ស៊ី ដែលការពិតទៅវាបានក្លាយទៅជាភាគីប៉ះទង្គិចទៅហើយ។

     ទីភ្នាក់ងារព័ត៌មាន TASS បានផ្សាយដំណឹងថា កាលពីថ្ងៃទី ២៣ ខែមិថុនា ទីក្រុងនេះបានរងការវាយប្រហារពីមីស៊ីល ដែលបានបណ្តាលឱ្យមនុស្សចំនួន ៤ នាក់ស្លាប់បាត់បង់ជីវិត និង ១៥៣ នាក់ទៀតរងរបួស  ក្នុងចំណោមជងរងគ្រោះស្លាប់បាត់បង់ជីវិតមានកុមារចំនួន ២ នាក់ផងដែរ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស