ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនអនុវត្តសាកល្បងគោលនយោបាយលើកលែងទិដ្ឋាការចំពោះប្រទេសនូវែលសេឡង់​អូស្រ្តាលីនិងប៉ូឡូញ
2024-06-26 14:48:59cri
Share with:

ដើម្បីជំរុញការប្រាស្រ័យទាក់ទងរវាងប្រជាជនចិននិងអន្តរជាតិថែមមួយកម្រិតទៀត ប្រទេសចិនបានសម្រេចចិត្តពង្រីកក្របខ័ណ្ឌលើកលែងទិដ្ឋាការចំពោះប្រជាជនបរទេសដោយអនុវត្តសាកល្បងគោលនយោបាយលើកលែងទិដ្ឋាការចំពោះអ្នកដំណើរកាន់លិខិតឆ្លងដែនធម្មតារបស់ប្រទេសចំនួន៣គឺនូវែលសេឡង់ 

អូស្រ្តាលីនិងប៉ូឡូញ។


នេះមានន័យថា ក្នុងអំឡូងពេលចាប់ពីថ្ងៃទី១ខែកក្កដាឆ្នាំ២០២៤ដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៥ អ្នកដំណើរកាន់លិខិតឆ្លងដែនធម្មតានៃប្រទេសទាំង៣នេះធ្វើដំណើរចូលប្រទេសចិនក្នុងគោលបំណងធ្វើពាណិជ្ជកម្ម ធ្វើទេសចរណ៍ ជួបជុំក្រុមគ្រួសារនិងមិត្តភក្តិ និងឆ្លងកាត់ដែនចិនដែលមិនលើសពី១៥ថ្ងៃ នោះអាចចូលដែនប្រទេសចិនដោយមិនបាច់ស្នើសុំទិដ្ឋាការ។តែបើក្នុងករណីមិនសមស្របនឹងលក្ខខណ្ឌខាងលើនោះត្រូវស្នើសុំទិដ្ឋាការមុនចូលដែនប្រទេសចិន៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស