ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងប្រទេសចិន៖ ភាគីចិននឹងបន្តរួមសហការជាមួយគ្រប់ភាគី ដើម្បីជំរុញការដោះស្រាយនៃបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់តាមវិធីនយោបាយ
2024-06-25 16:58:52cri
Share with:

លោក Fu Cong តំណាងរបស់ប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងនៅក្នុងកិច្ចប្រជុំបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់កាលពីថ្ងៃទី ២៤ ខែមិថុនាថា ប្រទេសចិននឹងបន្តរួមសហការជាមួយគ្រប់ភាគី ដើម្បីជំរុញការឯកភាពគ្នាក្នុងការអនុវត្តកិច្ចព្រមព្រៀងឡើងវិញក្នុងពេលឆាប់ៗ ព្រមទាំងជំរុញការ ដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់តាមវិធីនយោបាយ គាំពារប្រព័ន្ធមិនរីកសាយភាយអាវុធនុយក្លេអ៊ែរអន្តរជាតិនិងជំរុញលារធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញសន្តិភាពនិងស្ថិរភាពនៅមជ្ឈិមបូព៌ា។

លោក Fu Cong បានថ្លែងទៀតថា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ គឺជាសមិទ្ធផលដ៏សំខាន់នៃកិច្ចការទូតពហុភាគីដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខ ។ បច្ចុប្បន្នការចរចាអំពីការអនុវត្តកិច្ចព្រមព្រៀងឡើងវិញកំពុងស្ថិតក្នុងភាពជាប់គាំង ហើយការវិវត្តនៃស្ថានការណ៍នុយក្លេអ៊ែរអ៊ីរ៉ង់កំពុងស្ថិតក្នុងខណៈពេលគន្លឹះ។ សហគមន៍អន្តរជាតិរំពឹងទុកជាទូទៅថា ដំណើរការចរចានឹងធ្វើឡើងក្នុងពេលឆាប់ៗ ដើម្បីបញ្ចូលថាមពលវិជ្ជមាននិងនាំមកនូវក្តីសង្ឃឹមថ្មីដល់តំបន់មជ្ឈិមបូព៌ាដែលមានវិបត្តិផ្ទួនៗនិងពិភពលោកដែលពោរពេញដោយភាពមិនប្រាកដប្រជានិងអស្ថិរភាព ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស